ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

គេហទំព័រ​ដ៏​ល្បី​របស់​យួន «​ចិញ្ច្រាំ​» ព្រាប សុវត្ថិ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​

គេហទំព័រ​ដ៏​ល្បី​មួយ​របស់​វៀតណាម​បានចាប់ផ្តើម​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​តារាចម្រៀង ព្រាប សុវត្ថិ ដែលជា​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ក្នុង​រឿង​លួច​ចម្លង​បទ​ចម្រៀង​ជាច្រើន​បទ​ពី​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

​តាម​ការចុះផ្សាយ​របស់​គេហទំព័រ 24h.com.vn នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា មាន​តារាចម្រៀង​ខ្មែរ និង​ផលិតកម្ម​របស់​ខ្មែរ​ជាច្រើន​បាន​លួច​ចម្លង​បទ​ចម្រៀង​របស់​វៀតណាម​សឹងតែ​ទាំង​ដុល ជាពិសេស ​គឺ​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក ព្រាប សុវត្ថិ តែម្តង​។​

​គេ​ហំ​ព័រ​វៀតណាម បាន​លើកយក​បទ« I am Sorry »គឺជា​បទ​ចម្រៀង​វៀតណាម​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​បកស្រាយ​ដោយ​តារាចម្រៀង Khanh Phuong ប៉ុន្តែ​បទ​ចម្រៀង« I am Sorry »ដដែល​នេះ​ត្រូវបាន​យកមក​បកស្រាយ​បន្ត​ដោយ​តារាចម្រៀង​ខ្មែរ ព្រាប សុវត្ថិ ហើយក៏​បានក្លាយ​ជា​បទ​ចម្រៀង​ដ៏​ល្បី​នៅ​ប្រទេស​កម្ពុជា​ទៅវិញ​។​

​យោងតាម​ព័ស្តុតាង​បាន​បង្ហាញថា បទ​ចម្រៀង« I am Sorry» ដែល​បកស្រាយ​ដោយ​តារាចម្រៀង​វៀតណាម Khanh Phuong ត្រូវបាន Post នៅក្នុង​គេហទំព័រ Youtube នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០០៩ ដែល​ទទួលបាន​អ្នកទស្សនាចំនួន​៤៣ ៧៧៧ Views ។ រីឯ​បទ​ចម្រៀង« I am Sorry »ដដែល​តែ​បកស្រាយ​ដោយ​តារាចម្រៀង​ខ្មែរ ព្រាប សុវត្ថិ ត្រូវបាន Post នៅក្នុង​គេហទំព័រ Youtube នា​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១០ ដែល​ទទួលបានអ្នកទស្សនា​ចំនួន​២៣.៧២៦ Views ហើយក៏​ទទួលបាន​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាជន​វៀតណាម​ចាប់តាំងពី​១​ឆ្នាំមុន​មកម្ល៉េះ ដោយ​ប្រជាជន​វៀតណាម​ចោទប្រកាន់ថា ខ្មែរ​លួច​ចម្លង​បទ​ចម្រៀង​ពី​វៀតណាម​។​

​តាម​ការកត់សម្គាល់​ជាក់ស្តែង​បានបង្ហាញ​ថា មិនមែន​មានតែ​បទ​ចម្រៀង« I am Sorry​» ប៉​ណ្ណោះ​ទេ សូម្បីតែ​បទ​ចម្រៀង «​អ្នកណា​នាំ​អូន​មក​» និង​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​បកស្រាយ​ដោយ​តារាចម្រៀង ព្រាប សុវត្ថិ ក៏​ទទួលរង​ការរិះគន់​ពី​ប្រជាជន​វៀតណាម​ថា ខ្មែរ​លួច​ចម្លង​បទ​ចម្រៀង​ពី​វៀតណាម​ដែរ​។​

​មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​ចូលចិត្ត​វិស័យ​សិល្បៈ បាន​លើកឡើងថា ម្ចាស់​ផលិតកម្ម​មួយចំនួន​មិនបាន​គិតគូរ​ដល់​តម្លៃ​សិល្បៈ​វប្បធម៌ និង​កិត្យានុភាព​ប្រទេសជាតិ​ទេ គឺ​ពួកគេ​តែង​គិត​ជាសំខាន់​ទៅលើ​ប្រាក់ចំណូល​ទើប​ផលិតកម្ម​ក្រុមហ៊ុន​ទាំងនោះ​មិនសូវ​ពង្រឹង​ស្នាដៃ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ខ្លួនឯង បែរជា​ប្រឹង​លួច​ចម្លង​ស្នាដៃ​ពី​គេ​សឹង​គ្រប់​ប្រទេស ដូចជា ថៃ ឥណ្ឌា កូរ៉េ វៀតណាម​… ។​ល​។ ស្រួលៗ​តែម្តង ពីព្រោះ​មិនបាច់​ចំណាយលុយ​ច្រើន​លើ​ការ​តែង​និពន្ធ​ខ្លួនឯង​៕​

 

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.