ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

រយៈពេល​១​សប្តាហ៍​នាយករដ្ឋមន្ត្រី​មាន​ទីប្រឹក្សា ជំនួយការ និង​ក្រុម​លេខា កើនឡើង​ក្រឺតៗ ដល់​ចំនួន​១៧៦​រូប ខណៈ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ចំនួន​៣៤​រូប​

រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានការ​ត្រាស់បង្គាប់​តែងតាំង​ពី​ព្រះមហាក្សត្រ​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩០៣ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ ។​

គិត​ត្រឹម​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣ គឺ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ មាន​ទីប្រឹក្សា​បណ្តោះអាសន្ន​ចំនួន​៣៤​រូប «​ក្នុង​នោះ​១​រូប​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​, ២៨​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​៥​រូប​ទៀត មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​»​។​

រីឯ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​វិញ ក្នុង​រយៈពេល​ត្រឹម​១​សប្តាហ៍​សោះ មាន​ទីប្រឹក្សា ជំនួយការ និង​សមាជិក​ក្រុម​លេខា​កើនឡើង​ក្រឺតៗ ដល់​ទៅ​ចំនួន​១៧៦​រូប រួមមាន​៖

១- ទីប្រឹក្សា​៖ មាន​ចំនួន​២២​រូប «​ក្នុងនោះ​៣​រូប មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​, ៨​រូប មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​, ១០​រូប មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​១​រូប​ទៀត មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​»​។​

២- ជំនួយការ​៖ មាន​ចំនួន​៦១​រូប «​ក្នុងនោះ​៦​រូប មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​, ១៨​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​, ១០​រូប មាន​ឋានៈ​ស្មើ​អគ្គនាយក​, ១៥​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង​១២​រូប​ទៀត មាន​ឋានៈ​ស្មើ​ប្រធាន​នា​យកដ្ឋាន​»​។​

៣- សមាជិក​ក្រុម​លេខា​៖ មាន​ចំនួន​៩៣​រូប «​ក្នុងនោះ​២៩​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក​, ៣០​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង​៣៤​រូប​ទៀត​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​»​។​

លើសពីនេះ​សម្តេចនាយក​រដ្ឋមន្ត្រី​មាន​ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ​របស់​សម្តេច​ចំនួន​១២​រូប «​ក្នុងនោះ​៥​រូប មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​, ៦​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​១​រូប​ទៀត​ជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​គឺ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត ជា​នាយករង​ខុទ្ទកាល័យ​មាន​ឋានៈ​ស្មើ​អគ្គនាយក​» និង​មាន​ពិធីការ​ចំនួន​៥​រូប «​ក្នុងនោះ​១​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​, ២​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​២​រូប​ទៀត មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​»៕​

hun-sen-adviser

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.