បន្ទាប់ពីប្រារព្ធពិធីខួបកំណើតគម្រប់១៨ឆ្នាំកាលពីថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមកភ្លាមៗ មានក្រុមហ៊ុនបម្រើសេវាកម្មសិចជាច្រើន បានព្យាយាមទាក់ទងតារាម៉ូដែលវ័យក្មេងស្រស់សោភាម្នាក់ ដើម្បីថតខ្សែភាពយន្តសិច ដោយហ៊ានឲ្យតម្លៃខ្លួនរហូតដល់ជិត២លានដុល្លារអាមេរិក ។
ក្នុងចំណោមក្រុមហ៊ុនបម្រើសេវាកម្មសិចចំនួន៦ មានក្រុមហ៊ុន១ហ៊ានចំណាយលុយចំនួន១,៨លានដុល្លារអាមេរិក ឲ្យកញ្ញា Kendall Jenner ដើម្បីចែចង់ឲ្យកញ្ញារូបនេះសម្តែងភាពយន្តសិចជាមួយដៃគូប្រុសដែលនាងជ្រើសរើស ឬក៏ឲ្យនាងសម្តែងដៃគូស្រីទល់នឹងស្រី ។
សូមរំលឹកជូនដែរថា នាង Kim Kardashien អាយុ៣៣ឆ្នាំ ត្រូវជាបងប្អូនស្រីពោះតែមួយ "ម្តាយតែមួយ ឪពុកផ្សេងពីគ្នា" ជាមួយកញ្ញា Kendall Jenner ទទួលបានការល្បីឈ្មោះក្រោយពីការថតខ្សែភាពយន្តសិចជាមួយអតីតមិត្តប្រុសឈ្មោះ Ray J កាលពីអំឡុងឆ្នាំ២០០៧ ។
ទោះយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិតបញ្ជាក់អំពីកញ្ញា Kendall Jenner ដែលតែងតែសង្ឃឹមចង់ក្លាយជា Victoria´s Secret Angel ថា នាងនឹងឯកភាពយល់ព្រមទទួលយកតម្លៃខ្លួននៃការថតខ្សែភាពយន្តសិចនេះ ឫយ៉ាងណានោះនៅឡើយទេ ៕