ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

គង់​ ច័ន្ទ​ស្រី​មុំ​ ជាប់​ឈ្មោះ​ជាតា​រា​នាំ​គ្រាប់ពូជ​វប្បធម៌​បរទេស​ថើប​បឺត​មាត់​មក​សាបព្រោះ​លើ​ថ្នាល​សិល្បៈ​ក្នុង​សង្គម​ខ្មែរ

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ តារា​សម្តែង​សាច់​សខ្ចី​ និង​ជា​អតីត​ Freshies​ Girl​ ឆ្នាំ​២០០៨​ គង់​ ច័ន្ទ​ស្រី​មុំ​ ធ្លាប់​បាន​បង្ហាញ​ឈុត​ឆាក​ស្នេហា​ដ៏​ផ្អែមល្ហែម​ដោយ​ថើប​បឺត​ជញ្ជក់មាត់​គ្នា​ជាមួយ​សង្សារ​បណ្តូលចិត្ត​របស់​នាង​ ធ្វើ​ឲ្យ​ផ្អើល​ពេញ​ក្នុង​ពិភព​សិល្បៈ​រួច​ម្តង​មក​ហើយៗ​ឥឡូវនេះ​ តារា​សម្តែង​សម្បូណ៌​មន្ត​ស្នេហ៍​រូប​នេះ​ បាន​ថើប​បឺត​ជញ្ជក់មាត់​គ្នា​យ៉ាង​ផ្អែមល្ហែម​សា​ជា​ថ្មី​ជាមួយ​សង្សារ​របស់​នាង​ ដោយ​ Post​ នៅ​ក្នុង​ Page​ នៃ​បណ្តាញ​សង្គម​ Facebook​ យ៉ាង​ចំហ​ ។​

​រូបភាព​សិច​ស៊ី​និង​ស្រើបស្រាល​របស់​តារា​សម្តែង​ គង់​ ច័ន្ទ​ស្រី​មុំ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ​វាយតម្លៃ​ថា​ គង់​ ច័ន្ទ​ស្រី​មុំ​ ជាប់​ឈ្មោះ​ជាតា​រា​សិច​ស៊ី​មួយ​ដួង​ដែល​ពាំនាំ​គ្រាប់ពូជ​វប្បធម៌​បរទេស​ថើប​បឺត​មាត់​យ៉ាង​ស្រើបស្រាល​ជាមួយ​សង្សារ​របស់​នាង​ មក​សាបព្រោះ​នៅ​លើ​ថ្នាល​សិល្បៈ​នៃ​សង្គម​ខ្មែរ​ ។​ ​

តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​អំពើ​និង​រូបភាព​សិច​ស៊ី​ ព្រមទាំង​ស្រើបស្រាល​របស់​តារា​សម្តែង​ គង់​ ច័ន្ទ​ស្រី​មុំ​ ជាមួយ​សង្សារ​បណ្តូលចិត្ត​របស់​នាង​ ?​ ៕​ Kong-Chansreymom-02 Kong-Chansreymom-03Kong-Chansreymom-05Kong-Chansreymom-41Kong-Chansreymom-07

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.