គេហទំព័រក្នុងស្រុកមួយបានចុះផ្សាយអត្ថបទមានចំណងជើងថា «មាស សុខសោភា បញ្ចេញអង្អូរដើមទ្រូងធ្វើឲ្យប្រុសៗជ្រួលជ្រើមមើលមិនដាក់ភ្នែក» ហើយអត្ថបទរបស់គេហទំព័រនេះ ក៏ត្រូវបានយកមក Post និង Share នៅក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមផងដែរ។
ប៉ុន្តែ អ្វីដែលគួឲ្យចាប់អារម្មណ៍ផង និងអស់សំណើចផងសម្រាប់ជាព័ត៌មានកម្សាន្តថ្ងៃអាទិត្យនេះគឺ Account អានាមិកមួយឈ្មោះ Vina Nana ដោយដាក់ Profile ជារូបថតស្ត្រីម្នាក់ដែលមានដើមទ្រូងសិចស៊ីខ្លាំងជាងតារាចម្រៀង មាស សុខសោភា ទៀតនោះ បែរជាត្រូវបានយកមកប្រើប្រាស់សម្រាប់ Share អត្ថបទរិះគន់ដើមទ្រូងសិចស៊ីរបស់តារាចម្រៀង មាស សុខសោភា ទៅវិញ។
ដូច្នេះ មានន័យថាទាំងតារាចម្រៀង មាស សុខសោភា ទាំង Account អនាមិក Share អត្ថបទរិះគន់ មាស សុខសោភា គឺមានដើមទ្រូងសិចស៊ីដូចគ្នា ដែលអាចធ្វើឲ្យប្រិយមិត្តអ្នកអាន និងអ្នកលេង Facebook បានត្រជាក់ភ្នែកដូចគ្នាសម្រាប់ព័ត៌មានកម្សាន្តក្នុងថ្ងៃអាទិត្យនេះ៕