ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

FBI​អា​មេ​រិ​កថា​ ការ​បាញ់ប្រហារ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​៨​នាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Los​ Angeles​ ជា​អំពើ​ភេរវកម្ម​

​ស្ថានីយ៍​លេខ​៣​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ Los​ Angeles​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ សហរដ្ឋអាមេរិក​ បាន​ទទួល​រង​នូវ​ការ​បាញ់ប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង​កាលពី​រាត្រី​"​ត្រូវ​នឹង​ម៉ោង​០៩​និង​៣០​នាទី​ម៉ោង​នៅ​សហរដ្ឋអាមេរិក​"​ ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ថ្មីៗ​នេះ​ បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​មនុស្ស​ចំនួន​៨​នាក់​ផ្សេង​ទៀត​ទទួល​រង​របួស​ ខណៈ​ដែល​ជើងហោះហើរ​ទាំងអស់​ត្រូវ​បាន​លុប​ចោល​ ។​

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ខ្មាន់កាំភ្លើង​បង្កហេតុ​ការណ៍​បាញ់ប្រហារ​នោះ​ មានឈ្មោះ​ Paul​ Ciancia​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ដែល​ជា​អ្នកដំណើរ​ម្នាក់​មាន​សំបុត្រ​ចូល​ក្នុង​អាកាសយានដ្ឋាន​ មក​ពី​រដ្ឋ​ញូ​វ​ជេ​ស៊ី​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ដោយ​បាញ់​ជា​ច្រើន​គ្រាប់​ចំ​ក​ និង​ចាប់ខ្លួន​យក​មក​សួរ​ចម្លើយ​ភ្លាមៗ​ ។​ ​

លោក​ Eric​ Garcetti​ អភិបាលក្រុង​ Los​ Angeles​ បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ផ្អាក​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាសយានដ្ឋាន​ជា​បណ្តោះអាសន្ន​ ហើយ​ជើងហោះហើរ​ទាំងអស់​ក៏​ត្រូវ​បាន​លុប​ចោល​ភ្លាមៗ​ដែរ​ ។​ ​

ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​ FBI​ សហរដ្ឋអាមេរិក​បាន​វាយ​ត​ម្លែ​ថា​ ការ​វាយប្រហារ​ដោយ​បាញ់​រះ​មក​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ Los​ Angeles​ នេះ​គឺជា​សកម្មភាព​ភេរវកម្ម​ ៕​

Shooting-in-Los-Angeles-30

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.