ស្នាមឆ្នូតក្រហមដូចជាពណ៌ឈាមនៅលើដៃខាងស្តាំ និងពោរពេញទៅដោយទឹកមុខស្រងូតស្រងាត់របស់កញ្ញា គង់ វង្សយ៉ាទី ដែលជាតារាសម្តែងនិងជាពិធីការិនី ល្បីឈ្មោះមួយរូបនោះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រកញ្ញាមួយចំនួនគិតថា កញ្ញាមានរបួសនៅលើដៃខាងស្តាំ ដែលមិនមែនជារបៀបមុតដៃធម្មតាទេ គឺជារបៀបអារដៃច្រើនជាង ។
មជ្ឈដ្ឋានអ្នកគាំទ្រតារាសម្តែងរូបនេះមួយចំនួនទៀតបាន Comment នៅក្នុង Page របស់នាងនៃបណ្តាញសង្គម Facebook ថានាងទំនងជាមិនមានរងរបួសអ្វីទេ ពីព្រោះមើលទៅលើផ្ទៃមុខនិងកាយវិការរបស់នាងដូចជា មិនទទួលនូវអារម្មណ៍នៃការឈឺចាប់ទាល់តែសោះ ។
អ្នកលេង Facebook ខ្លះបាន Comment ថា កញ្ញាគង់ វង្សយ៉ាទី អាចយកលក្ខណ៍ក្រហមឬថ្នាំក្រហមមកគូសលាបលើដៃខាងស្តាំរបស់នាងជាឆ្នូតវែងរាងដូចវត្ថុអ្វីម្យ៉ាង ដើម្បីឲ្យប្លែកនិងឲ្យគេទាំងឡាយចាប់អារម្មណ៍មកលើរូបនាងជាអ្នកសិល្បៈតែប៉ុណ្ណោះ ។
ចម្លើយដែលត្រូវឆ្លើយថា កញ្ញាគង់ វង្សយ៉ាទី មានរបួសដៃមែនឬមិនមែននោះ មានតែតារាសម្តែងនិងពិធីការិនីសិចស៊ីរូបនេះផ្ទាល់ទេទើបអាចបញ្ជាក់ឲ្យច្បាស់លាស់បាន ។
ប៉ុន្តែ ឧបមាថា កញ្ញាគង់ វង្សយ៉ាទី មានរបួសដៃពិតប្រាកដមែន តើមានប្រិយមិត្តអ្នកអានណាស្ម័គ្រចិត្តរុំមុខរបួសឲ្យតារាសម្តែង និងពិធីការិនីស្រស់ស្អាតសិចស៊ីរូបនេះឬទេ ? ៕