ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

ទីបំផុត​តារា​សម្តែង​ជើង​ចាស់​​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ដាច់​ចិត្ត​ប្តឹង​សុំ​លែងលះ​ប្តី​កម្សត់កម្រ

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សុំ​លែងលះ​ប្តី​ គឺ​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ មាន​រយៈពេល​ជាង​២​ស​ប្តា​ហ៍​មក​ហើយៗ​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៣​ កន្លង​មក​ អ្នក​នាង​ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ អម​ដោយ​មេធាវី​តំណាង​ដោយ​អាណត្តិ​ផង​ បាន​ចូលខ្លួន​ទៅ​តុលាការ​ដើម្បី​បំពេញ​នីតិវិធី​ត្រៀម​ទាញហេតុផល​ដោយ​ផ្ទាល់មាត់​នៅ​ចំពោះ​មុខ​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​រួច​ជា​ស្រេច​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូលហេតុ​នៃ​បណ្តឹងសុំ​លែងលះ​ប្តី​របស់​អ្នក​នាង​ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​នោះ​ ត្រូវ​បាន​តារា​សម្តែង​ជើង​ចាស់​រូប​នេះ​ អះអាង​ថា​ រស់នៅ​មិន​ចុះសម្រុង​គ្នា​ ។​ ​

ព័ត៌មាន​ពី​មជ្ឈដ្ឋាន​អ្នកសិល្បៈ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ អ្នក​នាង​ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ មាន​ជម្លោះផ្ទៃក្នុង​ជាមួយ​ប្តី​ជា​យូរ​មក​ហើយ​ ចាប់តាំងពី​តារា​សម្តែង​រូប​នេះ​មានឱកាស​បាន​ទៅ​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​«​សមាគម​ជុំ​មិត្ត​»​ នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ជាមួយ​លោក​ អៀង​ វិ​ឆ័​យ​ មក​ម្ល៉េះ​ ដែល​ជម្លោះផ្ទៃក្នុង​គ្រួសារ​នេះ​អាច​មក​ពី​មាន​អ្នក​ទី​បី​ពាក់​ផ្កាយ​លើ​ស្មា​ម្នាក់​តាម​ចែចង់​ស្រឡាញ់​តារា​សម្តែង​ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ លូកដៃ​ចូល​ជ្រៀតជ្រែក​ ។​ ​

មជ្ឈដ្ឋាន​អ្នកសិល្បៈ​ភាគច្រើន​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឮ​ព័ត៌មាន​ថា​ អ្នក​នាង​ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ដាច់​ចិត្ត​ប្តឹង​លែងលះ​ប្តី​ដ៏​កម្សត់កម្រ​ គឺ​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា​ និង​ចាប់ដៃ​រួមរស់​ជាមួយ​គ្នា​រាប់​ឆ្នាំ​មក​ហើយ​ មិន​គួរ​ជួប​រឿង​អកុសល​បែកបាក់​គ្នា​ដូច្នេះ​សោះ​ ៕​

Chan-Chanleakhena-2 Chan-Chanleakhena-1 Chan-Chanleakhena

ចំនួនអ្នកអានអត្ថបទនេះ៖​ [pageviews] នាក់

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.