ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

ព្រោះតែ​ប្រើប្រាស់​ថ្នាំញៀន​ញយ​ដង បវរកញ្ញា​កូរ៉េ ៣​នាក់ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​

​អតីត​បវរកញ្ញា​កូរ៉េខាងត្បូង​ចំនួន​៣​នាក់ ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ឲ្យ​ជាប់ពន្ធនាគារ​ពី​ចំនួន​៨​ខែ ទៅដល់​១០​ខែ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ឱសថ​សណ្តំ​ជា​ប្រភេទ​គ្រឿងញៀន​ក្នុង​ម្នាក់ៗ​ជាច្រើន​ដង និង​ដោយ​លាក់លៀម ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​។​

​នាង Jang Mi Ne អាយុ​២៩​ឆ្នាំ ត្រូវ​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១០​ខែ «​ប្រើប្រាស់​ឱសថ​សណ្តំ​ចំនួន​៩៥​ដង​»​។

​នាង Lee Seung Yeon អាយុ​៤៥​ឆ្នាំ ជា​អតីត​បវរកញ្ញា​កូរ៉េ​ឆ្នាំ​១៩៩២ ត្រូវ​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៨​ខែ «​ប្រើប្រាស់​ឱសថ​សណ្តំ​ចំនួន​១១១​ដង​»​។​

​នាង Park Si Yeon អាយុ​៣៤​ឆ្នាំ ត្រូវ​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៨​ខែ «​ប្រើប្រាស់​ឱសថ​សណ្តំ​ច្រើនជាង​ចំនួន​១៨៥​ដង​»​។​

​ដោយឡែក​លោក​វេជ្ជបណ្ឌិត​ដែល​បានផ្តល់​ឱសថ​សណ្តំ​ជា​ប្រភេទ​ថ្នាំញៀន​ឲ្យ​ទៅ​ពួកនាង​ជា​អតីត​បវរកញ្ញា​កូរ៉េ​នោះ​ក៏ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ផងដែរ​។​

​ឱសថ​សណ្តំ​ឈ្មោះ Propofol ជា​ឱសថ​សម្រាប់​ប្រើប្រាស់​ក្នុងការ​វះកាត់​របស់​វេជ្ជបណ្ឌិត​ផ្នែក​ស​ល្យ​សាស្ត្រ​។ ប៉ុន្តែ​ឱសថ​ប្រភេទ​នេះ គេ​អាច​យកមកប្រើ​ប្រាស់​សម្រាប់​ឲ្យ​អារម្មណ៍​រីករាយ​រស់​រវើក​ក្នុង​រយៈពេល​ខ្លី​បានដែរ​។ ការប្រើប្រាស់​ឱសថ​ប្រភេទ​នេះ​យូរៗ​ទៅ​វា​នឹងធ្វើ​ឲ្យ​ញៀន​៕​

 

1034301013n_3Park Si Yeon

1034301013n_4

Jang Mi Ne

1034301013n_2

Lee Seung Yeon

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.