ថ្ងៃ សៅរ៏ ទី ១៦ ខែ មករា ឆ្នាំ ២០២១

ទាហាន​ចិន​បាញ់​មី​ស៊ី​លពី​ក្នុង​នាវាមុជទឹក​នុយក្លេអ៊ែរ​កំញើញ​ជប៉ុន ដែល​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ជាង​៣​ម៉ឺន​នាក់ នៅ​ខែក្រោយ

កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ ទាហាន​ចិន បានធ្វើ​សមយុទ្ធ​នៅក្នុង​ដែនសមុទ្រ​ដោយ​បាញ់​មី​ស៊ី​ល​សាកល្បង​ចេញពី​ក្នុង​នាវាមុជទឹក​ប្រើ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន ដែល​មជ្ឈដ្ឋាន​អ្នកវិភាគ​ផ្នែក​យោធា​ចាត់ទុកថា ជាការ​កំញើញ​ដល់​កងកម្លាំង​ទាហាន​ជប៉ុន គ្រោង​ធ្វើ​សមយុទ្ធ​នៅ​ដើមខែ​វិច្ឆិកា ក្រោយនេះ​។​ ​

តាម​ការប្រកាស​របស់​រាជរដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅនេះ​ថា ជប៉ុន​មាន​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​ដោយមាន​ការចូលរួម​ពី​កម្លាំង​ទាហានជើងអាកាស ជើងគោក និង​ជើង​ទឹក​ចំនួន​៣៤.០០០​នាក់ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខាងមុខ ដើម្បី​ការពារ​ដែនសមុទ្រ និង​ប្រជុំ​កោះ​របស់ខ្លួន ដែល​ប្រជុំ​កោះ​មួយចំនួន​កំពុងមាន​វិវាទ​។​

សូមបញ្ជាក់​ជូន​ថា ក្រៅពី​ប្រទេស​កូរ៉េខាងត្បូង គឺ​ប្រទេស​ចិន​កំពុងមាន​វិវាទ​យ៉ាង​ក្តៅគគុក​ក្នុង​រឿង​អធិបតេយ្យភាព បូរណភាព​ដែន​កោះ ជាមួយ​ប្រទេស​ជប៉ុន ខណៈដែល​ឯកឧត្តម Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្លាប់បាន​បង្ហាញ​នូវ​ជំហរ​យ៉ាង​មុតមាំ​ថា នឹងមិន​បន្ធូរបន្ថយ​ដាច់ខាត​ក្នុង​រឿង​វិវាទ​អធិបតេយ្យភាព និង​បូរណភាព​ដែន​កោះ «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣​បន្ថែម​»៕​

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.