ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

តារាចម្រៀង​សិង្ហ​បុរី Foyce Le Xuan ប្រកាស​តាម Facebook ថា នាង​មាន​ជំងឺមហារីក​សុដន់​

នាង Foyce Le Xuan តារាចម្រៀង និង​សម្តែង​សិង្ហ​បុរី បានប្រកាស​តាម​បណ្តាញ​សង្គម Facebook កាលពី​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៣​ថា នាង​មាន​ជំងឺមហារីក​សុដន់ ដែល​នឹងត្រូវ​ធ្វើការ​វះកាត់​យក​ដុំ​សាច់​មហារីក​ចេញពី​សុដន់​របស់​នាង​។

ក្នុង​វ័យ​៣៣​ឆ្នាំ តារាចម្រៀង និង​សម្តែង​សិង្ហ​បុរី​រូបនេះ​នឹង​ចូល​សម្រាក​វះកាត់​ដុំ​សាច់​មហារីក​ចេញពី​សុដន់​របស់​នាង​នៅ​មន្ទីរពេទ្យ Mount Elizabeth ។

ក្រុមគ្រូពេទ្យ​ជំនាញ​ខាង​ជំងឺមហារីក​បាន​តែង​រំលឹកថា ការ​វះ​កាន់​សុដន់ ដើម្បី​ពង្រីក​ឲ្យ​ធំ​ដែល​ក្លាយ​ជាទី​ពេញនិយម​តាម​ការចូល​ចិត្ត​របស់​តារា​ស្រីៗ​នោះ​គឺ​ងាយ​ប្រឈម​នឹង​ការកើតមាន​ជំងឺមហារីក​សុដន់ បើទោះបី​សុដន់​ធំ​ទ្រលុកទ្រលន់​ធ្វើ​ឲ្យ​ប្រុសៗ​មួយចំនួន​ចាប់អារម្មណ៍​ក៏ដោយ​។ ម្យ៉ាងទៀត​ការប្រើប្រាស់​សារធាតុ​គីមី​ច្រើន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ក៏​អាច​នាំ​ឲ្យ​មាន​ការកើត​ជំងឺមហារីក​ដែរ​៕​

 

foyce3_0

Filed in: Feature, សិល្បៈកម្សាន្ត, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.