ថ្ងៃ សៅរ៏ ទី ១៦ ខែ មករា ឆ្នាំ ២០២១

ដុសក្អែល​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ក៏​ត្រូវការ​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែរ​ឬ​យ៉ាងណា​ ?

​ក្រុម​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​រៀបរាប់​ប្រាប់​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដឹកនាំ​របស់​លោក​ អេ​ង​ ភី​រុង​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អាណត្តិ​ទី​៥​ ហើយ​ព័ត៌មាន​អសកម្ម​នេះ​ត្រូវ​បាន​ Admin​ របស់​ Page​ មួយ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដែល​ប្រើ​ Profile​ ដាក់​រូប​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ និង​តែង​លើកតម្កើង​សម្តេច​នាយក​រដ្ឋមន្ត្រី​ យក​មក​ Post​ ក្នុង​វេទិកា​"​ខ្សឹប​ប្រាប់​សម្តេច​"​របស់​ខ្លួន​នា​ថ្ងៃ​ពុធ​ ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ។​

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​លោក​ អេ​ង​ ភី​រុង​ ជា​ប្រធាន​ មានការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​រឿង​ចាត់ចែង​អចលនវត្ថុ​ និង​ចលនវត្ថុ​របស់​រដ្ឋ​ ។​ របប​ឯកសណ្ឋាន​របស់​មន្ត្រី​ក្រោម​ឱវាទ​មន្ទីរ​បាន​បាត់​ស្រមោល​ចាប់​តាំង​អំពី​ឡុ​ង​ឆ្នាំ​២០០៥​មក​ទល់​បច្ចុប្បន្ន​ ពោល​គឺ​បាត់​ចាប់តាំងពី​មាន​គោលការណ៍​ផ្តល់​ប្រាក់​ឲ្យ​កាត់​ឯកសណ្ឋាន​ខ្លួនឯង​ ។​ លោក​ អេ​ង​ ភី​រុង​ ជា​ប្រធាន​មន្ទីរ​ផង​ ដើរតួ​ជា​ប្រធាន​រដ្ឋបាល​ផង​ និង​ជា​គណនេយ្យ​ផង​ ព្រមទាំង​បាន​បញ្ជូន​ក្មួយ​ខ្លួនឯង​ឲ្យ​ធ្វើ​ការងារ​ជំនួស​ប្រធាន​ ខណៈ​ដែល​ប្រធាន​ការិយាល័យ​ចំណុះ​មន្ទីរ​មាន​ត្រឹមតែ​ឈ្មោះ​នៅ​ក្នុង​ក្រដាស​តែងតាំង​គ្មាន​សិទ្ធិ​កាន់​ការងារ​ ។​ លើស​ពី​នេះ​ លោក​ប្រធាន​មន្ទីរ​ចុះហត្ថលេខា​ជំនួស​កូនចៅ​ក្រោម​ឱវាទ​ថែម​ទៀត​ ។​ ​

ក្រុម​មន្ត្រី​បរិស្ថាន​ខេត្តស្ទឹងត្រែង​ដែល​ទម្លាយ​រឿងអាស្រូវ​របស់​លោក​ប្រធាន​មន្ទីរ​ខ្លួនឯង​នោះ​ បាន​នាំ​គ្នា​ទម្លាក់​កំហុស​ទៅ​លើ​ឯកឧត្តម​បណ្ឌិត​ ម៉ុ​ក​ ម៉ា​រ៉េ​ត​ អតីត​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ គាប​ជាប់​ទើប​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​លោក​ប្រធាន​មន្ទីរ​រើខ្លួន​មិន​រួច​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ ។​ ​

មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទម្លាប់​អាក្រក់​មួយ​ គឺ​គ្រប់​ម៉ាត់​ណា​ក៏​ដោយ​ក៏​សម្តេច​ "​សំដៅលើ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ រឿង​តូចតាច​ត្រឹម​ដុសក្អែល​ប្រធាន​មន្ទីរ​ចំណុះ​ក្រសួង​ក៏​ត្រូវការ​សម្តេច​ ។​ បើ​ដូច្នេះ​ តើ​រដ្ឋមន្ត្រី​នៅ​តាម​បណ្តា​ក្រសួង​ ស្ថាប័ន​យ៉ាងច្រើន​គ​គោក​នោះ​នាំ​គ្នា​ធ្វើ​កិច្ចការ​អ្វី​ដែរ​ ?​ ឬ​ក៏​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​ អំណាច​គ្រប់យ៉ាង​គឺ​ប្រមូលផ្តុំ​តែ​នៅ​លើ​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ម្នាក់​ប៉ុណ្ណោះ​ដូច​គេ​ថា​មែន​ ? ​

សូម​ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​អាណត្តិ​ទី​៥​ មេត្តា​ត្រួតពិនិត្យ​មើល​របាយការណ៍​រៀបរាប់​របស់​មន្ត្រី​ក្រោម​ឱវាទ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ផង​ កុំ​ចាំបាច់​រំខាន​ដល់​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ដូច​ទម្លាប់​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ តែងតែ​ធ្វើ​កន្លង​មក​នោះ​តទៅ​ទៀត​ ៕​

Say​-Samal

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.