ថ្ងៃ សៅរ៏ ទី ១៦ ខែ មករា ឆ្នាំ ២០២១

អ្នកភូមិ​សង្ស័យថា មាន​ខ្មោចលង​ធ្វើជា​សំឡេង​មនុស្ស​ស្រី​ស្រែកយំ​ឲ្យ​ជួយ​ផង ខណៈ​សមត្ថកិច្ច​ឆែកឆេរ​មិនឃើញ​មាន​អ្វី​ប្លែក​

​សមត្ថកិច្ច​បានសម្រេច​ចិត្ត​ចូល​ឆែកឆេរ​ផ្ទះជួល​មួយកន្លែង​ឋិត​នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ បន្ទាប់ពី​អ្នកភូមិ​ជាច្រើន​នាក់ អះអាងថា តែងតែ​ឮ​សំឡេង​មនុស្ស​ស្រី​យំ និង​ស្រែក​ឲ្យ​ជួយ​ផង​រៀងរាល់​យប់ រួច​ហើយក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឆែកឆេរ ដើម្បី​បំបាត់​មន្ទិលសង្ស័យ​។​ ​

លទ្ធផល​នៃ​ការ​ឆេ​ក​ឆេ​របស់​សមត្ថកិច្ច​ដែល​បានបញ្ចប់​នៅវេលា​ម៉ោង​ប្រមាណ​៩​ព្រឹក នា​ថ្ងៃ​ម្សិលមិញ​នៅ​ចំណុច​ទីតាំង​ផ្ទះ​សង្ស័យ​នោះ គឺ​មិនឃើញ​មាន​អ្វី​ប្លែក​គួរ​ឲ្យ​កត់សម្គាល់​ទេ​។​

អ្នកភូមិ​ជាច្រើន​នាក់ ដែល​រស់នៅ​ក្បែ​ផ្ទះ​សង្ស័យ​នោះបាន​និយាយ​លាន់ៗ​ថា ជា​រៀងរាល់​យប់​ជាពិសេស​វេលា​ទៀបភ្លឺ​ពួកគាត់​តែង​ឮ​សំឡេង​មនុស្ស​ស្រី​ទ្រ​ហ៊ោ​យំ និង​ស្រែក​ឲ្យ​ជួយ​ផង រហូត​ដល់ពេល​ថ្ងៃ​រះ​ឡើង​ច្បាស់​ក៏​រលុប​បាត់​សំឡេង​នោះ​ទៅវិញ​ដែរ​។ អ្នកភូមិ​ដែលមាន​ជំនឿ​អ​រូបិយ​បាន​សម្តែង​នូវ​ការសង្ស័យថា សំឡេង​មនុស្ស​ស្រី​ស្រែកយំ​ឲ្យ​ជួយ​ផង​នោះ​អាចជា​សំឡេង​ខ្មោចលង ដ្បិត​ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​ដំបូង​របស់​យាយ​ផល ដែល​បាន​ចែក​ឋាន​ទៅ​មុនពេល​ផ្ទេរសិទ្ធិ​បន្ត​ឲ្យ​ទៅ​ឈ្មោះ អ៊ឹង ចាន់​។​

ដោយឡែក​លោក អេង ថន ចៅសង្កាត់​ព្រែក​ឫស្សី បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​សង្ស័យ​នេះ មានឈ្មោះ អ៊ឹង ចាន់ ហើយ​ម្ចាស់ផ្ទះ​បាន​ជួល​ឲ្យ​ទៅ​ជនជាតិ​អូស្ត្រាលី​ស្នាក់នៅ​។​

ទោះយ៉ាងណា​ក៏ដោយ រឿងរ៉ាវ​ទាក់ទង​នឹង​ផ្ទះជួល​ដែលមាន​សំឡេង​មនុស្ស​ស្រី​យំ​ស្រែក​ឲ្យ​ជួយ​ផង​នេះ​ត្រូវបាន​បញ្ចប់​ភាពមន្ទិលសង្ស័យ​ហើយ ដោយសារ​សមត្ថកិច្ច​បា​ន​ចូល​ឆែកឆេរ​គ្មាន​ឃើញ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​សោះ​។​

តើ​អាចមាន​ខ្មោចលង​ដែរឬទេ​នា​សម័យ «​សម្តេច​តេ​ជោ ហ៊ុន សែន​» នេះ​?៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.