ថ្ងៃ សៅរ៏ ទី ១៦ ខែ មករា ឆ្នាំ ២០២១

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​អំពី​រូប​ភាពមិន​បែកបាក់ ទោះ​លើដី ទោះ​ក្នុង​ទឹក ប៉ុន្តែ​ខ្វះ​តែ​លើ​អាកាស​មួយទៀត​ប៉ុណ្ណោះ​

ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈឺក្បាល​វិលមុខ​មិន​ស្ទើ​នោះ គឺ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ជា​ប្រធាន និង​អនុប្រធាន​គណបក្ស តែង​បានបង្ហាញ​នូវ​រូបភាព​នៃ​ការមិន​បែកបាក់​គ្នា​ទាំង​នៅលើ​ដី និង​ទាំង​នៅក្នុង​ទឹក ប៉ុន្តែ​នៅ​ខ្វះ​តែ​នៅលើ​អាកាស​មួយ​មុខ​ប៉ុណ្ណោះ​។​

ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ដែលជា​ប្រធាន និង​ជា​អនុប្រធាន​គណបក្ស​នៅពេល​បង្ហាញមុខ​ចំពោះ​សាធារណជន គឺ​តែងតែ​បង្ហាញ​នូវ​រូបភាព​ចាប់ដៃគ្នា​យ៉ាង​មាំ ដើម្បី​សម្តែង​ឲ្យ​ឃើញថា មិនមាន​ការបែកបាក់​គ្នា​ទោះបី​មានការ​ជ្រៀតជ្រែក​លុកលុយ​ឬ​ទិញដូរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូលចិត្ត​ប្រើ​ក្បាច់គុន​ចំណាយ​លុយកាក់​បំបែកបំបាក់​គណបក្ស​ដទៃ​ក៏ដោយ​។​

មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​៣​លាន​នាក់ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​របស់ខ្លួន ដែល​អះអាងថា មិនមាន​ការបែកបាក់​គ្នា និង​ស្រឡាញ់គ្នា ជ្រោមជ្រែង​គ្នា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​៕​

sam-rainsy-and-kem-sokha-holding-hands

549540_481363358644894_1224301044_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.