ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ស្ត្រី​កំណាច​ម្នាក់​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​កូនឈ្នួល​ជា​អនីតិជន​ឡើង​ជាំ​ពេញ​ខ្លួនប្រាណ

​ស្ត្រី​ជា​ម្ចាស់ផ្ទះ​កំណាច​ម្នាក់​បាន​ធ្វើ​ទារុណកម្ម​វាយដំ​ទៅ​លើ​ក្មេង​ប្រុស​ជា​អ្នកបម្រើ​ បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​ពេញ​ខ្លួនប្រាណ​រហូត​ដល់​ស៊ូទ្រាំ​លែង​បាន​ ក៏​រត់​ចេញពីផ្ទះ​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​កំណាច​ដែល​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​កូនឈ្នួល​របស់​ខ្លួន​នោះ​ មានឈ្មោះ​ នុ​ត​ សុ​ភ័ក្ត្រ​ អាយុ​៣០​ឆ្នាំ​ មុខរបរ​លក់​ប្រហិត​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤​ ស្នាក់​នៅផ្ទះ​ជួល​លេខ​១១៧​ បន្ទប់​លេខ​១៤​ ផ្លូវ​លេខ​១៣៨​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​ រីឯ​ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ​ ឌួ​ង​ សូរ​ អាយុ​១៥​ឆ្នាំ​ ស្នាក់​នៅ​ជាមួយ​ស្ត្រី​ម្ចាស់ផ្ទះ​ក្នុង​នាម​ជា​កូនឈ្នួល​ ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ ។​ ​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​រង​គ្រោះជា​កូនឈ្នួល​របស់​ស្ត្រី​កំណាច​ បាន​រត់​ចេញពីផ្ទះ​ខ្លួន​ស្នាក់​នៅ​ មក​ប្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​គ្នា​ បន្ទាប់​ពី​ក្មេង​ប្រុស​នោះ​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ព្រឹក​នា​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ រួច​ហើយ​ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​ក្មេង​ប្រុស​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាសង្កាត់​ទឹកល្អក់​១​ និង​មន្ត្រីសង្កាត់​ក៏​បាន​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ស្ត្រី​ជា​ម្ចាស់ផ្ទះ​យក​មក​សួរនាំ​តែ​ម្តង​ ។​ ​

ក្មេង​ប្រុស​រង​គ្រោះ​បាន​និយាយ​រៀបរាប់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ ម្ចាស់ផ្ទះ​បាន​វាយ​មក​លើ​ខ្លួន​នឹង​អំបោស​ រំពាត់​ និង​ខ្សែភ្លើង​ជា​ញឹកញាប់​ រហូត​ដល់​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ ។​

​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ទឹកល្អក់​១​បាន​ធ្វើការ​ឃាត់ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​ស្ត្រី​ម្ចាស់ផ្ទះ​ប្រើ​អំពើ​ហិង្សា​លើ​កូនឈ្នួល​ជា​អនីតិជន​នេះ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.