ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អប្សរា​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ​សុខៗ​ទទួល​រង​ការ​ប្រមាថ​ពី​អ្នកបើកបរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​រ៉​ង់​រ៉ូ​វែ​

​បុគ្គលិក​អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ៍ទូរទស្សន៍​អប្សរា​ម្នាក់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ក្បែរ​មន្ទីរ​រដ្ឋសភា​ចាស់​(​បច្ចុប្បន្ន​តុលាការ​កំពូល​)​ ឆ្ពោះទៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ទល់មុខ​សាលសន្និសីទ​ចតុមុខ​ នៅ​វេលា​ម៉ោង​ប្រមាណ​០៨​និង​៥០​នាទី​ព្រឹក​ នា​ថ្ងៃអាទិត្យ​ ទី​២០​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ស្រាប់តែ​មាន​អ្នកបើកបរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​រ៉​ង់​រ៉ូ​វែ​ ពណ៌​ខ្មៅ​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ បើក​កញ្ចក់​ស្រែក​ចេញពី​ក្នុង​រថយន្ត​ថា​ "​ជិះ​ម៉ូតូ​ដូច​ហ្អែ​ង​ប្រយ័ត្ន​ងាប់​"​ ។​

បន្ទាប់​ពី​ឮ​សម្តី​បែប​ប្រមាថ​ដូច្នេះ​ ទើប​អ្នក​យក​ព័ត៌មាន​រូប​នោះ​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​ ដើម្បី​ធ្វើការ​សួរនាំ​ទៅ​អ្នកបើកបរ​រថយន្ត​ឲ្យ​បាន​ច្បាស់​ តែ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ​ ហើយ​ក៏​បើក​ចូក​ទៅ​ក្នុង​ហាង​មួយ​ឋិត​នៅ​ក្បែរ​វត្ត​ឧណ្ណាលោម​ធ្វើ​ព្រងើយ​បាត់​ទៅ​ ដូច​មិន​បានដឹង​ខ្លួន​ថា​ ខ្លួន​បាន​ធ្វើ​អ្វី​ទាល់តែ​សោះ​ ។​ ​

បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជា​អ្នកបើកបរ​រថយន្ត​ទំនើប​ម៉ាក​រ៉​ង់​រ៉ូ​វែ​ ពណ៌​ខ្មៅ​ ដែល​ប្រមាថ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ស្ថានីយ៍ទូរទស្សន៍​អប្សរា​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​នោះ​ មាន​អាយុប្រមាណ​៥០​ឆ្នាំ​ មាន​សក់​ពណ៌​ក្រហម​ និង​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-7777​ ។​ ​

នេះ​គឺជា​អំពើ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​មាន​អ្នកមាន​ទ្រព្យសម្បត្តិ​លុយកាក់​ និង​មាន​អំណាច​មួយ​ចំនួន​ជិះ​រថយន្ត​សុទ្ធតែ​ទំនើបៗ​ ប៉ុន្តែ​មាន​ចរិត​ថោកទាប​ជាទី​បំផុត​ តួយ៉ាង​ដូច​ជា​បុរស​អ្នកបើកបរ​រថយន្ត​ទំនើប​ម៉ាក​រ៉​ង់​រ៉ូ​វែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-7777​ នេះ​ជាដើម​ ហ៊ាន​ប្រមាថ​អាយុជីវិត​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ដែល​មិន​មានការ​ប៉ះពាល់​ដល់​ខ្លួន​អ្វី​បន្តិច​សោះ​នោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.