ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

អនិច្ចា​ស្តា​ដ​ខ្មែរ​!

​ទិដ្ឋភាព​ជាក់ស្តែង​ដែល​កម្រ​បានឃើញ​មានការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ គឺ​ស្ថានភាព​ប្រែប្រួល​យ៉ាង​ខ្លាំង​នៃ​រូបរាង​ទាំង​នៅ​ខាងក្នុង​ ទាំង​នៅ​ផ្ទៃ​ខាងក្រៅ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ "​ស្តា​ដ​"​ នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នៃ​យើង​នេះ​ ដែល​ត្រូវ​បាន​គេ​ពុះ​ច្រៀក​ លក់​ ដូរ​ និង​ជួល​ស្ទើរតែ​គ្មាន​សល់​កន្លែង​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​ហ្វឹកហាត់​បាន​ស្រួលបួល​ឡើយ​ ។​

ឥឡូវនេះ​ និង​ម៉ោង​នេះ​ នៅ​បរិវេណ​ស្តា​ដ​អូ​ឡាំ​ពិ​ក​ភាគ​ខាងត្បូង​ផ្សារ​ស៊ី​ធី​ម៉​ល​ គឺ​គេ​កំពុង​តែ​ព័ទ្ធ​របង​ធ្វើការ​សាងសង់​ចូល​ទៅ​ក្នុង​ទីតាំង​ដី​ស្តា​ដ​យ៉ាង​ជ្រៅ​ និង​ដែល​គេ​ចោទ​ជា​សំណួរ​ថា​ តើ​ជា​គម្រោង​ចាស់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​អាណត្តិ​មុន​ ឬ​ជា​គម្រោង​ថ្មី​របស់​ថ្នាក់ដឹកនាំ​កាន់​តំណែង​ថ្មី​តែ​មុខ​ចាស់​ ដូច​ជា​ឯកឧត្តម​ ស៊ា​ន​ បូ​រ៉ាត​ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ទទួល​បន្ទុក​ផ្នែក​កីឡា​ ? ​

ប្រធានបទ​ "​លក់​ ឬ​ ជួល​"​ ក្រោម​ស្លាក​"​អភិវឌ្ឍន៍​"​នៅ​បរិវេណ​ជុំវិញ​ស្តា​ដ​អូ​ឡាំ​ពិ​ក​នេះ​ បាន​កើត​មាន​ឡើង​ក្តៅ​គគុក​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ​ និង​មក​ដល់​ឆ្នាំ​២០០៣​ ប្រធានបទ​ដ៏​ក្តៅ​ដដែល​នេះ​បាន​ធ្វើ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ អតីត​នាយក​រដ្ឋមន្ត្រី​ទី​១​ និង​អតីត​ជា​ប្រធានរដ្ឋសភា​ ទាស់​ពាក្យ​សម្តី​គ្នា​ឡើង​បែកផ្សែង​ផ្អើល​ដល់​ព្រះមហាក្សត្រ​ ។​ ប៉ុន្តែ​នៅ​ទីបំផុត​ ការ​អនុវត្ត​គម្រោង​ពុះ​ច្រៀក​ទីតាំង​ដី​ និង​លក់​ ដូរ​ ជួល​ ស្តា​ដ​អូ​ឡាំ​ពិ​ក​ជាក់ស្តែង​ បាន​កើត​មាន​ឡើង​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​"​សម្តេច​តេ​ជោ​សែន​"​ ជា​នាយក​រដ្ឋមន្ត្រី​ម្នាក់ឯង​ ។​

​បើ​និយាយ​អំពី​ស្តា​ដ​អូ​ឡាំ​ពិ​ក​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​ គឺ​អ្នក​ស្នេហា​ជាតិ​ទាំងឡាយ​ដែល​បានដឹង​អំពី​សាវតារ​នៃ​ស្តា​ដ​ តែង​នឹក​ទៅ​ដល់​លោកតា​ វណ្ណ​ មូលី​វណ្ណ​ ដែល​ជា​ស្ថាបត្យករ​ស្ថាបនា​ស្តា​ដ​ខ្មែរ​ដ៏​ល្បី​នា​សម័យ​សង្គមរាស្ត្រនិយម​ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​អង្គ​សម្តេចឪ​ សម្តេច​តា​ សម្តេច​តា​ទួត​ ជា​ព្រះ​ប្រមុខ​ ។​ ​

ដោយ​មិនបាច់​រៀបរាប់​ច្រើន​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​ទាញអារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​អាន​មេត្តា​អាន​អត្ថបទ​កំណាព្យ​ខ្លី​មួយ​ មាន​ចំណងជើង​ថា​ "​អនិច្ចា​ស្តា​ដ​ខ្មែរ​!"​ ដូច​ខាងក្រោម​ ៖​

Olympic_Page_2  START-OLP-(12)START-OLP-(8)START-OLP-(4)START-OLP-(15)

Filed in: Feature, កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.