ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

គណបក្សប្រឆាំង​គ្រោង​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​៣​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ

​កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ម៉ៅ​ មុនី​វណ្ណ​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​,​ ឯកឧត្តម​ ហូរ​ វ៉ា​ន់​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជម្រាប​ជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ជូនដំណឹង​ស្តី​ពី​ការ​ធ្វើ​មហា​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ រាជធានី​ភ្នំពេញ​ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ថ្ងៃ​ទី​២៣-២៤-២៥​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​កម្មវត្ថុ​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ ដើម្បី​ស្វែងរក​ការ​ពិត​និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ និង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​គោរព​ និង​អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ស្តី​ពី​កម្ពុជា​ ថ្ងៃ​ទី​២៣​ តុលា​ ១៩៩១​ ព្រមទាំង​ធានា​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ មហា​បាតុកម្មអហិង្សា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​វេលា​ម៉ោង​០៧​ព្រឹក​ នៅ​ថ្ងៃ​ទី​២៣​ដល់​វេលា​ម៉ោង​១៨​ល្ងាច​ ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៣​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដោយ​មានការ​សម្តែង​មតិ​របស់​បាតុករ​ ការ​សម្តែង​សិល្បៈ​ ចម្រៀង​ និង​ការ​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ ការ​អង្គុយ​ដោយ​ស្ងៀមស្ងាត់​ និង​ការ​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ប្រគល់​ជូន​អង្គការសហប្រជាជាតិ​ តាម​រយៈ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ និង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ដូច​ជា​ ស្ថានទូត​បារាំង​ ជប៉ុន​ សហរដ្ឋអាមេរិក​ ចិន​ ឥណ្ឌូ​នេ​ស៊ី​ អង់គ្លេស​ និង​ស្ថានទូត​អូស្ត្រាលី​ ៕​

CNRP-16-10

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.