ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ជីវិត​ថ្លៃ​ណាស់​ដែល​បុរស​ជា​កម្មករ​ម្នាក់​ត្រូវ​ដែក​សរសៃ​៧​ដើម​បាញ់​ចាក់​ទម្លុះ​ចំ​បំពង់ក​តែ​គេច​ផុតពី​សេចក្តីស្លាប់​

ដែក​សរសៃ​ចំនួន​៧​ដើម​ដែល​បាញ់​ចេញពី​ម៉ាស៊ីន​បាន​ចាក់​ទម្លុះ​ត្រង់​ក​និង​បំពង​ក​របស់​បុរស​ជា​កម្មករ​ម្នាក់​ពេល​កំពុង​បំពេញការងារ​គួរឲ្យ​រន្ធត់​បំផុត ខណៈដែល​ក​ជនរងគ្រោះ​ត្រូវ​សរសៃដែក​ជង់​ជាប់​កម្រើក​មិន​រួច ។​

បុរស​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ Long Chao អាយុ​៤០​ឆ្នាំ ពេល​គាត់​កំពុងធ្វើការ​ជាមួយ​ម៉ាស៊ីន​សម្រាប់​តម្រង់​ដែក​សរសៃ​ឲ្យ​ត្រង់​ឡើងវិញ​នៅ Luzhou ខេត្ត Sichuan ប្រទេស​ចិន តែ​ជា​អកុសល​គាត់​ត្រូវ​រងគ្រោះ​ដោយសារ​សរសៃដែក​ចំនួន​៧​ដើម​បាន​បាញ់​ចេញពី​ម៉ាស៊ីន​សំដៅ​មក និង​ចាក់​ចំក​គាត់​តែម្តង ។​

ក្រោយពី​បាន​ប្រើប្រាស់​អស់​រយៈពេល​ប្រមាណ​៦​ម៉ោង ដើម្បី​ធ្វើការ​វះកាត់​យក​ដែក​ចេញពី​ក និង​បំពង់ក​របស់​បុរសរ​ង​គ្រោះ​ដោយ​សុវត្ថិភាព​រួចមក លោក​វេជ្ជបណ្ឌិត Wang Qing បាន​លាន់មាត់​ថា លោក Long Chao ពិតជា​សំណាង និង​មានជីវិត​ថ្លៃ​ណាស់ដែ​លអាច​គេច​ផុតពី​សេចក្តីស្លាប់ ខណៈ​នៅ​ផ្នែក​ត្រង់​ករប​ស់មនុស្ស គឺជា​បណ្តុំ​នៃ​សរសៃប្រសាទ និង​សរសៃឈាម​សម្រាប់​នាំយក​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​សរីរាង្គ ដូចជា ខួរក្បាល​ជាដើម និង​ជាទី​តាំង​ដែល​ពិបាក​វះកាត់​បំផុត ៕​

3331161013n_3

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.