ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មេ​គយ​ខេត្តបន្ទាយមានជ័យ​ ថោ​ង​ សុ​ខាំ​ភូ​ ល្បី​ថា​ បើកដៃ​ឲ្យ​ប្អូនស្រី​ឈ្មោះ​ ថោ​ង​ គឹ​ម​ឡេ​ង​ ជ្រៀត​ជ្រែកចូល​ការងារ​គយ​ក្នុង​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

​ក្រុម​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្របច្បាប់​បាន​នាំ​គ្នា​ត្អូញត្អែរ​ថា​ មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ ដែល​មាន​លោក​ ថោ​ង​ សុ​ខាំ​ភូ​ ជា​ប្រធាន​មិន​បាន​លើកទឹកចិត្ត​ចំពោះ​អ្នក​នាំ​ចូល​ទំនិញ​ស្របច្បាប់​ទេ​ ប៉ុន្តែ​បែរជា​បើកផ្លូវ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អាជីវករ​ឬ​ពាណិជ្ជករ​នាំ​ចូល​ទំនិញគេចពន្ធ​មិន​ស្របច្បាប់​ដោយ​សមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​យ៉ាងសកម្ម ទៅ​វិញ​ ។

​ ​លោក​ ថោ​ង​ សុ​ខាំ​ភូ​ ដែល​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​មានឈ្មោះ​ល្បីល្បាញ​ថា​ បាន​បើកដៃ​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ឈ្មោះ​ ថោ​ង​ គឹ​ម​ឡេ​ង​ ជ្រៀត​ជ្រែកចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ការងារ​ជា​សមត្ថកិច្ច​គយ​ ចាប់តាំងពី​ស្នាក់​ការ​គយ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ រហូត​ដល់​ក្របខ័ណ្ឌ​ការងារ​គយ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​តែ​ម្តង​ តាម​រយៈ​ចំហាយ​ឥទ្ធិពល​អំណាច​និង​ការ​ផ្តល់​អាទិភាព​ឲ្យ​ប្អូនស្រី​ទទួល​ការ​ពឹងពាក់​ពី​ក្រុម​ឈ្មួញ​លើ​សេវា​រត់ការ​ទំនិញ​នាំ​ចូល​គេចពន្ធ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ និង​ច្រករបៀង​នានា​ផ្សេង​ទៀត​ក្នុង​ខេត្តបន្ទាយមានជ័យ​ ។​ ​

ប្រភព​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ជា​ពិសេស​ សម្លៀក​បំពាក់​មាន​តម្លៃ​ខ្ពស់​ ទឹកដោះគោ​ គ្រឿងក្រអូប​ និង​ហ្គា​ស​ ត្រូវ​បាន​ឈ្មួញ​នាំ​ធ្វើ​ចរាចរណ៍​យ៉ាង​សកម្ម​ហើយ​ទទួល​បានការ​ការពារ​ពី​លោកស្រី​ ថោ​ង​ គឹ​ម​ឡេ​ង​ ជា​ប្អូនស្រី​មេ​គយ​ថែម​ទៀត​ ។​ ក្រុមហ៊ុន​អង្គ​រអ៊ិច​ប្រេស្ស​ដែល​មាន​ទីតាំង​បេន​ស្តុក​ទំនិញ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​និង​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​គ្រប់សព្វ​សារពើ​ពី​ប៉ោយ​ប៉ែ​ត​រហូត​មក​ដល់​បេន​ដាក់​ទំនិញ​របស់​ក្រុមហ៊ុន​នៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​មន្ត្រី​គយ​លំដាប់​តូចតាច​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ អំពើ​រត់ការ​សេវា​ទំនិញ​នាំ​ចូល​គេចពន្ធ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ទាំងមូល​ដោយ​លោកស្រី​ ​ថោ​ង​ គឹ​ម​ឡេ​ង​ ត្រូវជា​ប្អូនស្រី​របស់​មេ​គយ​ ថោ​ង​ សុ​ខាំ​ភូ​ បាន​ក្លាយជា​ឧបសគ្គ​ដល់​ភ្នាក់ងារ​គយ​ខាង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ ព្រោះ​ឥទ្ធិពល​អំណាច​របស់​មេ​គយ​ ថោ​ង​ សុ​ខាំ​ភូ​ ដែល​មាន​ជំនាញ​ខាង​រក​លុយ​នោះ​ខ្លាំងក្លា​មហិមា​ណាស់​ ដូច្នេះ​ ក្រុម​ភ្នាក់ងារ​គយ​ខាង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​មិន​ហ៊ាន​ក្អក​ឡើយ​ មាន​តែ​បណ្តោយ​ទៅ​តាម​ដំណើរ​ដើម្បី​បាន​ក្បាលកាក់​ខ្លះ​ដាក់​ហោប៉ៅ​ កុំ​ឲ្យ​គេ​ថា​ ធ្វើ​គយ​អត់​លុយ​នាំ​តែ​ខ្មាស​គេ​ ។​

​សូម​ឯកឧត្តម​ បណ្ឌិត​ ប៉ែន​ ស៊ី​ម៉​ន​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ មេត្តា​ត្រួតពិនិត្យ​មើល​និង​មាន​វិធានការ​ទៅ​លើ​លោក​មេ​គយ​ខេត្តបន្ទាយមានជ័យ​ ថោ​ង​ សុ​ខាំ​ភូ​ ផង​ ពីព្រោះ​មេ​គយ​រូប​នេះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ជា​ប្រព័ន្ធ​ខ្លាំង​ណាស់​ក្នុង​អាណាចក្រ​ខេត្តបន្ទាយមានជ័យ និងទឹកដីប៉ោយប៉ែត ​ទាំងមូល​ ៕​ Pen-Siman-2Angkpr-Exprss

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.