ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ចាប់រំលោភ និង​សម្លាប់​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​នៅ​ខេត្តបាត់ដំបង​បាន​ហើយ​

សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​បាន​ស្រាវជ្រាវ និង​ឈានទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ល្មោភកាម ដែល​បាន​រំលោភ​និង​ចាក់​សម្លាប់​យ៉ាង​ឃោរឃៅ​ទៅលើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ទម្លាក់​ទៅក្នុង​ទឹកអូរ​នៅ​ភូមិ សេរី​វ័​ន្ត ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​នោះបាន​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ ។​

​ជនសង្ស័យ​ឈ្មោះ ក្លឹង ស្រ៊ុន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ចម្លង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់់ដំបង ដែល​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ក្របួច​បាន​នោះ បាន​សារភាពថា ខ្លួន​បានមក​ចាំចម្ការ​នៅ​ភូមិ​កើតហេតុ និង​ក៏បាន​ឃើញ​ក្មេងស្រី​រងគ្រោះ​ទៅ​ឃ្វាលគោ​ម្នាក់ឯង រួចហើយ​ខ្លួន​ក៏បាន​ល្បួងលួងលោម​នាង​រួមភេទ ប៉ុន្តែ​ក្មេងស្រី​នោះ​បដិសេធ​ធ្វើ​ឲ្យ​ខ្លួន​ខឹងសម្បា​ក៏​យក​ដុំថ្ម​គប់​ចំក្បាល់​បណ្តាល​ឲ្យ​នាង​សន្លប់ និង​ក៏បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង ។​

​បុរស​ជា​ជន​ល្មោភកាម​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀតថា ក្រោយពេល​រំលោភ​រួចហើយ​ខ្លាចក្រែង​បែកការណ៍​នាំ​មានរឿង​ទៅ​ថ្ងៃក្រោយ ខ្លួន​ក៏បាន​យក​កាំបិទ​ចាក់ទៅលើ​ដងខ្លួន​ក្មេងស្រី​រងគ្រោះ​ជាច្រើន​កន្លែង​រហូតដល់​នាង​ដាច់ខ្យល់​ស្លាប់ និង​ក៏បាន​យក​សព​ទម្លាក់ចោល​ទៅក្នុង​ទឹកអូរ ដើម្បី​បំបាត់​ព័ស្តុតាង ប៉ុន្តែ​មិន​នឹកស្មាន​ដល់​ថា នៅតែ​ប៉ូលិស​ស្រាវជ្រាវ​ឃើញ និង​ចាប់ខ្លួនបាន​ដដែល ។​

​ឥឡូវ សមត្ថកិច្ច​នគរបាល​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​បុរស​ល្មោភកាម​ដ៏​មានចិត្ត​ឃោរឃៅ​នេះ ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ។​

​សូម​រម្លឹក​ជូន​ថា កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ ក្មេងស្រី​ឈ្មោះ ងួន ច្រិ​ប អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ត្រូវបាន​បងស្រី​ជីដូនមួយ​ឈ្មោះ ពុធ ទុំ ប្រទះឃើញ​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​ទឹកអូរ​មួយ​ឋិត​នៅ​ចំណុច​អូរ​រំចេក​ជា​កន្លែងកើតហេតុ ក្នុង​សភាព​អាក្រាតកាយ​នៅ​ល្វែង​ខាងក្រោម និង​មាន​ស្មាន​របួស​ចាក់​ដោយ​កាំបិត​ជាច្រើន​កន្លែង (​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ចុះផ្សាយ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ បន្ថែម ) ៕​

1483390331_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.