ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​ប្រទេស​ឡាវ​សម្លាប់​មនុស្ស​ជាង​៤០​នាក់​

​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា នៅវេលា​ល្ងាច​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ មាន​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែរ​ឡាញ បាន​ធ្លាក់​ចូលទៅក្នុង​ទឹក​នៅ​តំបន់​ខេត្ត​ចំប៉ា​សាក់ នៃ​ប្រទេស​ឡាវ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ជាង​៤០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ។​

​អ្នកដំណើរ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​រឡាញ​នោះ បើតាម​ព័ត៌មាន​ជាបឋម​បាន​ឲ្យ​ដឹងថា មាន​ជនជាតិ​ឡាវ​ចំនួន​១៧​នាក់ ជនជាតិ​បារាំង​ចំនួន​៧​នាក់ ជនជាតិ​អូស្ត្រាលី​ចំនួន​៥​នាក់ ជនជាតិ​ថៃ​ចំនួន​៥​នាក់ ជនជាតិ​កូរ៉េ​ចំនួន​៣​នាក់ ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ជនជាតិ​ចិន​ចំនួន​១​នាក់ ជនជាតិ​កាណាដា​ចំនួន​១​នាក់ និង ជនជាតិ​ម៉ាឡេស៊ី ចំនួន​១​នាក់ ។​

​តាម​បណ្តាញ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់​ទៅក្នុង​ទឹក ដោយ​ដាច់​ផ្នែក​ខាង​កន្ទុយ​យន្តហោះ និង​តួ​ខាងមុខ​ជ្រមុជ​លិចទៅ​ក្នុង​ទឹក ខណៈដែល​យន្តហោះ​ពេល​ហោះហើរ​បាន​ជួបប្រទះ​នឹង​អាកាសធាតុ​ចុះ​អ័ព្ទ និង​ខ្យល់​ខ្លាំង ៕​

er43

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.