ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

បវរកញ្ញា​ចក្កវាឡ​អាច​ប្រឈម​មុខ​នឹង​ច្បាប់​ឥណ្ឌា​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រឿង​ថត​ផ្សាយពាណិជ្ជកម្ម​នៅ​តំបន់​វប្បធម៌​ហាមឃាត់​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​រយៈពេល​១០​ថ្ងៃ​ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ នាង​ Olivia​ Culpo​ បវរកញ្ញា​ចក្កវាឡ​ប្រចាំឆ្នាំ​២០១២​ និង​ជំនួយការ​របស់​នាង​បាន​ថតរូប​អនុស្សាវរីយ៍​នៅ​តំបន់​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​ល្បីល្បាញ​បំផុត​របស់​ឥណ្ឌា​ Taj​ Mahal​ ។​

នៅ​ក្នុង​សកម្មភាព​ថត​នេះ​ នាង​បាន​អង្គុយ​នៅ​លើ​ផ្ទាំង​ថ្ម​គុ​ជ​មុខ​ព្រះ​វិហារ​ថតរូប​ផ្សាយពាណិជ្ជកម្ម​ស្បែកជើង​ ដោយ​នាង​បាន​ដាក់​ស្បែកជើង​១​គូ​នៅ​លើ​ផ្ទាំង​ថ្ម​ក្បែរ​នាង​អង្គុយ​ និង​អម​ដោយ​កាបូប​ដែល​មាន​ស្បែកជើង​ជា​ច្រើន​នៅ​ខាងក្នុង​ថែម​ទៀត​ ។​ ​

ក្រោយមក​រូបភាព​ថត​ផ្សាយពាណិជ្ជកម្ម​របស់​បវរកញ្ញា​ចក្កវាឡ​រូប​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ Internet​ យ៉ាង​ព្រោងព្រាត​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឥណ្ឌា​រស់នៅ​តំបន់​នោះ​សម្តែង​នូវ​ការ​ខឹងសម្បា​ និង​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​រូប​នាង​ ព្រោះ​តំបន់​សម្បត្តិ​វប្បធម៌​នេះ​ត្រូវ​ហាមឃាត់​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្រោម​រូបភាព​ផ្សេងៗ​ បែរជា​នាង​ Olivia​ Culpo​ បំបាន​លើ​ច្បាប់​ហាមប្រាម​ទៅ​វិញ​ ។​ ​

តាម​ច្បាប់​នៅ​ប្រទេស​ឥណ្ឌា​ ជន​ណា​ដែល​បំពាន​ទៅ​លើ​ច្បាប់​ហាមប្រាម​ក្នុង​តំបន់​សម្បត្តិ​វប្បធម៌​ជាតិ​ ត្រូវ​ទទួល​រង​ការ​ផាកពិន័យ​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ ។​

​ប្រភព​នៃ​បណ្តាញ​ព័ត៌មាន​របស់​ឥណ្ឌា​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ នាង​ Olivia​ Culpo​ បាន​ធ្វើការ​សុំ​ទោស​ចំពោះ​ប្រជាពលរដ្ឋ​ឥណ្ឌា​ទាំងអស់​ ដោយ​នាង​បាន​ធ្វើការ​បកស្រាយ​ថា​ នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​រឿង​នោះ​ ។​ នាង​បាន​បញ្ជាក់​ថា​ "​ខ្ញុំ​សង្ឃឹមថា​ មនុស្ស​គ្រប់​រូប​នឹង​យល់​ថា​ ខ្ញុំ​គ្មាន​ចេតនា​ធ្វើ​នូវ​រឿង​ដូច្នេះ​ឡើយ​ ។​ ខ្ញុំ​ធ្វើ​តាម​អ្នកដឹកនាំ​បញ្ជា​ឲ្យ​ធ្វើ​តែ​ប៉ុណ្ណោះ​ ។​ "​ ៕​ oliviaculpo-shoesoliviaculpo-shoes1

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.