ថ្ងៃ ពុធ ទី ១៧ ខែ តុលា ឆ្នាំ ២០១៨

តារា​សម្តែង​គង់​ ច័ន្ទ​ស្រី​មុំ​ អតីត​ Freshie​ Girl​ ប្តូរ​ម៉ូ​ដ​ពណ៌​សក់​ថ្មី​ តែ​មិន​បញ្ឈប់​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​ទេ

​អតីត​ Freshie​ Girl​ ឆ្នាំ​២០០៨​ និង​ជា​តារា​សម្តែង​ គង់​ ច័ន្ទ​ស្រី​មុំ​ ដែល​សម្បូណ៌​មន្ត​ស្នេហ៍​ចូល​ចិត្ត​បង្ហាញ​រូបថត​ស្និទ្ធស្នាល​ជាមួយ​តារា​ប្រុសៗ​នោះ​ ឥឡូវ​បាន​ប្តូរ​ម៉ូ​ដ​ពណ៌​សក់​ថ្មី​ទៅ​ជា​ពណ៌​មាស​ ខណៈ​តារា​សាច់​សខ្ចី​រូប​នេះ​មិន​ធុញទ្រាន់​នឹង​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​ឡើយ​ ។​

មជ្ឈដ្ឋាន​អ្នកគាំទ្រ​តារា​សម្តែង​ គង​ ច័ន្ទ​ស្រី​មុំ​ បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ម៉ូ​ដ​ពណ៌​សក់​ទៅ​ជា​ពណ៌​មាស​ ប្រដូច​នឹង​តារា​សម្តែង​កូរ៉េ​របស់​តារា​សិច​ស៊ី​ខ្មែរ​រូប​នេះ​ គឺ​ទំនងជា​ចង់​លុប​បំបាត់​ស្នាម​ស្នេហ៍​ចាស់​ដ៏​ជូរ​ចត់​របស់​នាង​ ដែល​បាន​ផ្អែមល្ហែម​ត្រឹម​មួយ​រយៈពេល​នោះ​ចោល​ហើយៗ​អ្វីៗ​នាង​នឹង​ចាប់ផ្តើម​សា​ជា​ថ្មី​ ។​ ​

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ តារា​សម្តែង​សាច់​សខ្ចី​ គង់​ ច័ន្ទ​ស្រី​មុំ​ ធ្លាប់​បាន​បង្ហាញ​ឈុត​ឆាក​ស្នេហា​ដ៏​ផ្អែមល្ហែម​ រួម​ទាំង​ការ​បឺត​មាត់​គ្នា​ផង​ ជាមួយ​សង្សារ​បណ្តូលចិត្ត​របស់​នាង​ ធ្វើ​ឲ្យ​ផ្អើល​ពេញ​ក្នុង​ពិភព​សិល្បៈ​រួច​ម្តង​មក​ហើយៗ​ឥឡូវនេះ​ ក្រៅ​អំពី​អាជីព​ជា​តារា​សម្តែង​សិច​ស៊ី​មួយ​រូប​ នាង​ក៏​បាន​ហ្វឹកហាត់​សៀ​ក​រហ័ស​កម្ម​ត្រៀម​ឡើង​ប្រកួត​ក្នុង​កម្មវិធី​អប្សរា​ Award​ នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​សា​ជា​ថ្មី​ម្តងទៀត​ក្នុង​ស្រទាប់​អ្នកសិល្បៈ​ និង​អ្នកគាំទ្រ​នាង​ ។​ ​

ទោះ​យ៉ាងណា​ ក្រុម​បុរសៗ​មិន​ភ្លេច​ជញ្ជក់មាត់​ និង​ធុញទ្រាន់​ចំពោះ​ការ​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​របស់​តារា​សម្តែង​សាច់​សខ្ចី​ គង់​ ច័ន្ទ​ស្រី​មុំ​ នោះ​ឡើយ​ ៕​  Kong-Chansreymom-1Kong-Chansreymom-2.jpg44Kong-Chansreymom Kong-Chansreymom-5

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.