ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ស្រី​ស្អាត​ម្នាក់​ព្រមាន​ប្តឹង​អ្នក​យក​រូបថត​និង​ឈ្មោះ​របស់​នាង​បង្កើត​Account​ Facebook​ បង្កាច់បង្ខូច​ថា​ នាង​ប្រកាស​លក់ខ្លួន

​ស្រី​ស្រស់​ក្មេង​ម្នាក់​ឈ្មោះ​ ចិន្តា​ បាន​ធ្វើការ​ព្រមាន​ថា​ នាង​នឹង​ប្តឹង​អ្នក​ដែល​យក​រូបថត​និង​ឈ្មោះ​របស់​នាង​មក​បង្កើត​ជា​ Account​ Facebook​ ដោយ​ Post​ រូប​នាង​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ ព្រមទាំង​ Post​ មួលបង្កាច់​ថា​ នាង​បាន​ប្រកាស​លក់ខ្លួន​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ។​

​នាង​ ចិន្តា​ បាន​ឲ្យ​ដឹង​ថា​ នា​រយៈពេល​កន្លង​មក​ និង​ទល់​បច្ចុប្បន្ន​នេះ​ មាន​ជនខិលខូច​បាន​លួច​យក​រូបថត​និង​ឈ្មោះ​ពិតប្រាកដ​របស់​នាង​មក​បង្កើត​ជា​ Account​ Facebook​ ដោយ​ Post​ រូប​នាង​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ ដើម្បី​ឲ្យ​អ្នកលេង​ Facebook​ យល់​ច្រឡំ​ថា​ ជា​សកម្មភាព​លើ​គ្រែ​របស់​នាង​ ។​ លើស​ពី​នេះ​ ជន​កំហូច​នោះ​បាន​ Post​ មួលបង្កាច់​ទៀត​ថា​ នាង​បាន​ប្រកាស​លក់ខ្លួន​រួម​ភេទ​ក្នុង​មួយ​យប់​ចំនួន​២០​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​ ។​

​ស្រី​ស្រស់​ ចិន្តា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រូបភាព​អាសអាភាស​ដែល​ជាស​កម្ម​ភាពលើ​គ្រែ​ ត្រូវ​បាន​គេ​យក​មក​ Post​ ក្នុង​ Facebook​ ភ្ជាប់​ជាមួយ​រូបថត​នាង​ពិតប្រាកដ​នោះ​ មិនមែន​ជា​រូប​នាង​ទេ​ ប៉ុន្តែ​មាន​ជនខិលខូច​តាម​ឈ្នានីស​ព្យាបាទ​នាង​ ដើម្បី​ឲ្យ​នាង​ខ្មាស​គេ​ក្នុង​ Facebook​ ខណៈ​ដែល​នាង​ឈប់​លេង​ Facebook​ ជា​យូរ​មក​ហើយ​ ។​ ​

នាង​ ចិន្តា​ បាន​រៀបរាប់​ថា​ កាល​នាង​ដាក់​ពាក្យសុំ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ គឺ​នាង​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ម្នាក់​ ហើយ​បុរស​នោះ​សុំ​ស្នេហ៍​នាង​ តែ​នាង​មិន​ព្រម​ ធ្វើ​ឲ្យ​បុរស​នោះ​មាន​អារម្មណ៍​អាក់​អន់ស្រពន់​ចិត្តនឹង​រូប​នាង​ ។​ នា​ពេល​នោះ​ នាង​មាន​ Account​ Facebook​ ហើយ​នាង​តែង​ Post​ រូបថត​នាង​ក្នុង​ Timeline​ របស់​នាង​ជា​រឿយៗ​ ដោយ​មិន​នឹក​ស្មានថា​ រូបថត​ទាំងនោះ​របស់​នាង​ត្រូវ​បាន​ជនខិលខូច​យក​មក​ប្រើប្រាស់​ Post​ ភ្ជាប់​ជាមួយ​រូបភាព​អាសអាភាស​បែប​នេះ​សោះ​ ។​ នាង​បាន​កំណត់​មុខសញ្ញា​ថា​ ជនខិលខូច​កំពុង​តាម​ព្យាបាទ​ឈ្នានីស​នាង​តាម​ Facebook​ គឺជា​បុរស​ដែល​សុំ​ស្នេហ៍​នាង​មិន​បាន​នោះ​ហើយៗ​គេ​សងសឹក​នាង​តាម​វិធី​ថោកទាប​បែប​នេះ​ ។​ ​

ស្រី​ស្រស់​ ចិន្តា​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា​ នាង​រកបាន​រូបថត​ពិតប្រាកដ​របស់​បុរស​កំហូច​រូប​នោះ​ហើយៗ​នាង​ក៏​បាន​ប្តឹង​បង្ការ​ទុក​ទៅ​សមត្ថកិច្ច​រួច​ជា​ស្រេច​ ក្នុង​ករណី​បុរស​កំហូច​នោះ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ថោកទាប​បែប​នេះ​ទៀត​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ នៅ​ក្នុង​ Timeline​ នៃ​បណ្តាញ​សង្គម​ Facebook​ ដែល​មាន​ដាក់​ Cover​ និង​ Profile​ ជា​រូបថត​នាង​ ចិន្តា​ នោះ​ ឃើញ​មាន​ Post​ នូវ​រូបភាព​អាសអាភាស​ដែល​ជា​សកម្មភាព​សិច​លើ​គ្រែ​របស់​នារី​រូប​ស្រស់​ម្នាក់​ជា​ច្រើន​សន្លឹក​ និង​បាន​ Post​ បញ្ជាក់​ថា​ នាង​ចិន្តា​ប្រកាស​លក់ខ្លួន​រួម​ភេទ​ក្នុង​មួយ​យប់​ចំនួន​២០​ដុល្លារ​អា​មេ​រិ​ក​ ព្រមទាំង​ថា​ នាង​ចូល​ចិត្ត​បៀម​លិង្គ​ទៀត​ផង​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ Account​ អនាមិក​មួយ​ដោយ​ដាក់​ឈ្មោះ​ថា​ San​ Chhay​ បាន​យក​រូបថត​នាង​ ចិន្តា​ ទៅ​ Post​ នៅ​ក្នុង​ Group​ មួយ​ឈ្មោះ​ Life​ education​ ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ដែល​ជា​សកម្មភាព​សិច​លើ​គ្រែ​របស់​ស្ត្រី​ម្នាក់​យ៉ាង​ស្រើបស្រាល​ជា​ច្រើន​សន្លឹក​ ។​ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ "DTN7.COM"​រួច​មក​ Account​ ឈ្មោះ​ San​ Chhay​ ក៏​រលាយខ្លួន​ពី​ក្នុង​ Facebook​ បាត់​ទៅ​ និង​រូបភាព​នៅ​ក្នុង​ Group​ Life​ education​ ដែល​មាន​សមាជិក​ជាង​១​ម៉ឺន​នាក់​នោះ​ ក៏​រលាយ​បាត់​ទៅ​ជាមួយ​គ្នា​ដែរ​ ៕​

 202141

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.