ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

សម្តេចឪ​កាល​នៅមាន​ព្រះជន្ម គឺ​មិនដែល​ចុះ​ញ៉ម ប៉ុន្តែ​ព្រះ​បរម​រូប​ព្រះអង្គ​ក្រោយ​សោយ​ទិវង្គត​ហាក់​គ្មាន​ព្រះ​ថាមពល​

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម​ក្នុង​ព្រះ​ឋានៈ​ជា​អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​មិនដែល​ចុះ​ញ៉ម​នឹង​អាណានិគមនិយម​បារាំង នឹង​ចក្រពត្តិ​អាមេរិក នឹង​អាណានិគម​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​របប​លន់ ណុល នឹង​របប​ប៉ុលពត និង​ជាពិសេស​ទ្រង់​មិនបាន​ចុះ​ញ៉ម​នឹង​របប​ថ្មី​នៃ​យើង​ដែល​កាន់កាប់​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ ដោយ​ព្រះអង្គ​មាន​ព្រះតម្រិះ​ថា «​មួយជីវិត​ខ្ញុំ​នេះហើយ មិនដែល​ញ៉ម​នឹង​អ្នកណា​ទេ​។​… ពីព្រោះ​ខ្ញុំ​មិនដែល​ក្បត់ជាតិ មាតុភូមិ ប្រជារាស្ត្រ​កម្ពុជា​ម្តងណា​ឡើយ ។​»​។​

​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ អង្គ​សម្តេចឪ សម្តេច​តា ទ្រង់​បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ស​។ ព្រះ​បរមសព​របស់​ព្រះអង្គ​ត្រូវបាន​ថ្វាយ​ជា​ព្រះ​បរម​ប​ច្ឆា​មរណា​នាម​ជា ព្រះ​បរម​រតន​កោដ្ឋ និង​ត្រូវបាន​សាងសង់​ព្រះ​បរម​រូប​របស់​ព្រះអង្គ​ថែមទៀត​ផង ។​

​ព្រះ​បរម​រូប​របស់​សម្តេចឪ សម្តេច​តា ដែល​ធ្វើ​អំពី​ស្ពាន់ មាន​កម្ពស់​៤,៥​ម៉ែត្រ ក្នុង​សម្លៀកបំពាក់​ខោ​អាវធំ​មិនបាន​ទ្រង់គ្រឿង​ជា​ព្រះរាជា​តាម​ប្រពៃណី​និង​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​ជាង  ១,២​លាន​ដុល្លារ​អាមេរិក​នោះ ត្រូវបានធ្វើ​ព្រះរាជ​ពិធី​សម្ពោធ​ជា​ផ្លូវការ​រួចហើយ​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ ។​

​ចំណុច​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ព្រះ​បរម​រូប​សម្តេចឪ សម្តេច​តា​នោះ គឺ​នៅត្រង់ថា ព្រះអង្គ​អោប​ព្រះហស្ត​សំយុង​មក​មុខ មិន​ស័ក្តិ​សមជា ព្រះរាជា​ពោរពេញ​ទៅដោយ ព្រះ​ថាមពល​ឡើយ ហើយ​បែរជា​មើល​ដូច​ចុះ​ញ៉ម​និង​គោរព​ចំពោះ​អ្នកមានអំណាច​ណាមួយ​ទៅវិញ ។ ​ពោលគឺ ព្រះ​បរម​រូប​សម្តេចឪ សម្តេច​តា ហាក់​គ្មាន​ព្រះ​ថាមពល​ដូច​កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម​ដែល​ធ្លាប់​ខ្លាំង​មិន​ចុះ​ញ៉ម​នឹង​អ្នកណាម្នាក់​នោះ​ទាល់តែសោះ​៕​

1383216_542671859136893_631409219_n

702072_221006381395206_1359976972_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.