ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ប្តី និង ប្រពន្ធ​មាន​ផ្ទៃពោះ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ក្រុង​ប៉ោយប៉ែត​

មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣​នេះ បណ្តាល​ឲ្យ​ប្តី​និង​ប្រពន្ធ​មាន​ផ្ទៃពោះ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ ព្រមទាំង​កូនស្រី​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ធ្ង​រ ។​ ​

សាក្សី​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ គឺ​បណ្តាលមកពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​កុងតឺន័រ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ឈ្មោះ ឈូក សុខ​ហ៊ីង អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ បារាំង អាយុ​២៥​ឆ្នាំ មាន​ផ្ទៃពោះ​ប្រមាណ​ជាង​៣​ខែ ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម ព្រមទាំង​កូនស្រី​តូចៗ​ចំនួន​២​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។ រីឯ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ។​

ក្រោយពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ ខណៈ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ៕​

ssdca5

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.