ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ម្ចាស់ Page ដែល​ធ្លាប់តែ «​បាញ់​គ្នា​» កក្រើក Facebook ចាប់ដៃគ្នា​ស្វែងរក​ជំនួយ​សប្បុរសធម៌​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​

Page ដ៏​ធំ​មួយ​ឈ្មោះ PeyPey Dy មាន​អ្នកគាំទ្រ​ចំនួន 121k «​ជាង​១២​ម៉ឺន​នាក់​» និង Page មួយទៀត​ឈ្មោះ យុវជន​ឈានមុខ របស់​ដូនជី Facebook មាន​អ្នកគាំទ្រ​ចំនួន 27.446 នាក់ ដែល​ធ្លាប់តែ «​បាញ់​គ្នា​» កក្រើក​បណ្តាញ​សង្គម Facebook នោះ ឥឡូវនេះ បាន​ចាប់ដៃគ្នា​ស្វែងរក​ជំនួយ​សប្បុរសធម៌ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​។​ ​

ម្ចាស់ Page ទាំងពីរ បាន​អះអាងថា «​ការបាញ់​គ្នា​» វា​ជា​រឿង​ផ្សេង ប៉ុន្តែ​រឿង​ស្វែងរក​ជំនួយ​សប្បុរសធម៌​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​គឺ​យើង​រួមដៃគ្នា ធ្វើការ​ជាមួយគ្នា​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជួបប្រទះ​នឹង​ការលំបាក​ផ្សេងៗ ជាពិសេស​ក្នុង​គ្រោះទឹកជំនន់​នាពេលនេះ​។​

នេះ​គឺជា​កាយវិការ​ដ៏​ល្អ​មួយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការចេះ​រួបរួមគ្នា ដើម្បី​ជួយ​ខ្មែរ​ដែល​រងគ្រោះ​ទោះបី​ម្ចាស់ Page  ទាំងពីរ​ធ្លាប់ «​បាញ់​គ្នា​» កក្រើក​ក្នុង Facebook ក៏ដោយ​។

តើ​អ្នកនយោបាយ​ខ្មែរ​សព្វថ្ងៃនេះ អាច​សម្តែង​ឲ្យ​ឃើញ​នូវ​កាយវិការ​ដ៏​ល្អ​ដូច​ម្ចាស់ Page ទាំងពីរ​នៅក្នុង​បណ្តាញ​សង្គម Facebook ដែរឬទេ​? បើ​អាចធ្វើ​ដូច​ឬក៏​លើស គឺជា​ការល្អប្រសើរ​ណាស់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​៕​

peypeydy

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.