ថ្ងៃ ពុធ ទី ១៧ ខែ តុលា ឆ្នាំ ២០១៨

តារា​សិច​ស៊ី​ជ្រុល​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​ក្រុមអ្នកលេង Facebook

មាន​តារា​ស្រី​មិនតិច​នាក់​ឡើយ ដែល​ទទួលរង​ការរិះគន់​ពី​មហាជន​ក្រោយ​បញ្ចប់​កម្មវិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​នេះ ដ្បិត​តារា​ទាំងនោះ​បានបង្ហាញ​នូវ​រូបភាព​សិច​ស៊ី​ជ្រុល​ខ្លាំងពេក​។​ ​

ក្រុមអ្នកលេង Facebook បានធ្វើការ​រិះគន់​ទៅលើ​តារា​ដែល​សិច​ស៊ី​ជ្រុល​ហួសហេតុ​ពេក​នោះ​ថា ជាការ​ធ្វើ​ឲ្យ​អាប់ឱន​ដល់​វប្បធម៌​ជាតិ ពីព្រោះ​តារា​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​តែង​ផ្សារភ្ជាប់​ខ្លួន​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​មហាជន​។ ដូច្នេះ សកម្មភាព​របស់​តារា​ទាំង​ការ​ស្លៀកពាក់ ទាំង​អាកប្បកិរិយា មិន​ត្រឹម​បង្ហាញ​អំពី​ខ្លួនឯង​ផ្ទាល់​ជា​តារា​នោះទេ គឺ​បានបង្ហាញ​អំពី​អត្តសញ្ញាណ​សិល្បៈ វប្បធម៌​ខ្មែរ​ផងដែរ​។​

មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ​ខ្មែរ បាន​លើកឡើងថា សកម្មភាព​របស់​តារា​ខ្មែរ​ក្នុង​វិស័យ​សិល្បៈ​គួរតែ​បង្ហាញ​នូវ​គម្រូ​ល្អ​ចំពោះ​កែវភ្នែក​របស់​មហាជន ប្រសើរ​ជាង​ដើម្បី​តែ​ល្បី​សុខចិត្ត និង​ហ៊ាន​ធ្វើ​អ្វីៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​សិល្បៈ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​នោះ​៕​

 

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.