ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ករណី​ឃាតក​ចូល​អារ​.​ក សម្លាប់​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ​ទាំងយប់ សមត្ថកិច្ច​អះអាងថា ជា​ឃាតកម្ម​គ្រោងទុកជាមុន​ប្លន់​យក​ទ្រព្យសម្បត្តិ​

​សមត្ថកិច្ច​ដែល​ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​ឃាតកម្ម​ទៅលើ​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ​ទាំងយប់ ដោយ​ឃាតក​អារ​.​ក​សម្លាប់​នៅលើ​ពូក កាលពី​វេលា​ម៉ោង​ប្រមាណ​២១​និង​៣០​នាទី​យប់​នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នោះបាន​ធ្វើការ​សន្និដ្ឋានថា ជា​អំពើ​ឃាតកម្ម​គ្រោងទុកជាមុន​ប្លន់​យក​ទ្រព្យសម្បត្តិ ។​

របាយការណ៍​របស់​ន​គ​របាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១​បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​បាន​បាត់បង់​ប្រាក់​អស់​ចំនួន​១៣.០០០​ដុល្លារ​អាមេរិក ខ្សែដៃ​ប្លា​ទីន​ដាំ​ត្បូង​ពេជ្រ​១​ខ្សែ ចិញ្ចៀន​ប្លា​ទីន​២​វង់ ខ្សែ​កមាស​៣​ខ្សែ និង​ម៉ូតូ​ឆា​លី​១​គ្រឿង នៅក្នុង​អំពើ​ឃាតកម្ម​នោះ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅ​អំពី​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ដែល​ត្រូវ​ឃាតក​ចូល​អារ​.​ក​សម្លាប់​នោះ ក៏​មានកូន​ម្នាក់ទៀត​អាយុប្រមាណ​១​ឆ្នាំ​សម្រាក​នៅក្នុង​ផ្ទះកើតហេតុ​នោះដែរ ខណៈដែល​បុរស​ជា​ប្តី​មិន​នៅផ្ទះ​ជាប់រវល់​មើល​សេវាកម្ម​អ៊ីនធឺណិត​របស់ខ្លួនរ​ហូត​ដល់​ម៉ោង​កើតហេតុ​ទើប​ត្រឡប់មកផ្ទះ​វិញ  ប៉ុន្តែ​ក្មេង​តូច​នោះ​មិនមាន​រងរបួស​អ្វី​ទេ ។​

ក្រុម​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ដែរ​ថា ក្នុង​អំពើ​ឃាតកម្ម​នោះ ឃាតក​មិនដឹង​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​ក្នុងចំណោម​ឃាតក​អាចមាន​អ្នក​ស្គាល់គ្នា​ជាមួយ​ម្ចាស់ផ្ទះ​ទើប​អាច​ចេញចូល​ផ្ទះកើតហេតុ​នេះ​បាន​ដោយ​ស្រួល​ដូច្នេះ ៕​

819

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.