ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

សារព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​បំបាត់​អត្តសញ្ញាណ​ទង់ជាតិ​ពិតប្រាកដ​របស់​ខ្មែរ​ច្នៃ​ឲ្យ​មាន​ពណ៌​ក្រហម​និង​លឿង​ដូច​ទង់ជាតិ​វៀតណាម

​អត្តសញ្ញាណ​ទង់ជាតិ​ពិតប្រាកដ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រា​៦​ ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​បាន​បង្ហាញ​ថា​ ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ពណ៌​ក្រហម​ ពណ៌​ខៀវ​ ពណ៌​ស​ និង​ពណ៌​ខ្មៅ​ ។​ ​

ប៉ុន្តែ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​វៀតណាម​ឈ្មោះ​ Nhân​ Dân​ បោះពុម្ព​ជា​ភាសា​អង់គ្លេស​ បាន​ចុះ​ផ្សាយ​អត្ថបទ​ស្តី​អំពី​កិច្ចប្រជុំ​អាស៊ាន​បូក​៦​ "ASEAN+6​ to​ host​ RCEP​ meeting​ in​ Brunei"​ កាលពី​ខែសីហា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នោះ​ គឺ​បាន​បង្ហាញ​នូវ​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ផ្ទៃ​ពណ៌​ក្រហម​ និង​ប្រាសាទ​ពណ៌​លឿង​ ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​ទង់ជាតិ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅ​វិញ​ ។​ ​

គេ​មិន​ទាន់​អាច​ដឹង​ថា​ ការ​បោះពុម្ពផ្សាយ​របស់​សារព័ត៌មាន​ Nhân​ Dân​ វៀតណាម​នេះ​មាន​ចេតនា​ ឬ​អ​ចេតនា​បន្លំ​ ឬ​បំបាត់​អត្តសញ្ញាណ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតប្រាកដ​ ឲ្យ​ក្លាយទៅជា​មាន​ផ្ទៃ​ពណ៌​ក្រហម​ និង​ប្រាសាទ​ពណ៌​លឿង​ស្រ​ដៀង​គ្នា​នឹង​ទង់ជាតិ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ឬ​យ៉ាងណា​នោះ​ទេ​ ខណៈ​ដែល​ការ​បោះពុម្ពផ្សាយ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ និង​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​ ។​

​ប្រជាពលរដ្ឋ​កម្ពុជា​បាន​សំណូមពរ​ឲ្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា សួរនាំ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដើម្បី​កំណត់​និង​អនុវត្តន៍​ឲ្យ​បាន​ច្បាស់​ទាក់ទង​នឹង​ការ​គោរព​នូវ​អត្តសញ្ញាណ​ និង​ឯករាជ្យ​ បូរណភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Cambodian-Flag

Vietnam-Website

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.