ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ឧត្តមសេនីយ៍​ ម៉​ម​ សំ​ នាយក​ខុទ្ទកាល័យ​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ត្រូវ​កូនចៅ​រិះគន់​ថា​ ពុក​រលួយ​និង​បក្ខពួក​និយម

​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៥១២​ និង​មាន​តួនាទី​ជានា​យក​ខុទ្ទកាល័យ​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ដែល​មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ប៉ុ​ល​ សា​រឿ​ន​ ជា​អគ្គមេបញ្ជាការ​នោះ​ ត្រូវ​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​កូនចៅ​ក្រោម​ឱវាទ​ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ ។​

នាយទាហាន​ និង​ពល​ទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ឋិត​នៅ​ក្រោម​ឱវាទ​របស់​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​រិះគន់​មេ​របស់​ខ្លួន​ដូច​តទៅ​​ ៖

១-​ថវិកា​សាងសង់​អគារ​ខុទ្ទកាល័យ​អគ្គ​បញ្ជាការដ្ឋាន​ប្រើប្រាស់​អស់​ចំនួន​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ជំនួយ​របស់​វៀតណាម​ បែរជា​សំណង់​នោះ​គ្មាន​គុណភាព​ ។​

២-​ថវិកា​បេឡា​សង្គ្រោះ​របស់​ខុទ្ទកាល័យ​កាត់​ពី​ទាហាន​រៀង​រាល់​ខែ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ បែរជា​គ្មាន​តួលេខ​ចំណូល​ ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ឡើយ​ ។​

៣-​រៃ​អង្គាស​លុយកាក់​ពី​កូនចៅ​ក្នុង​ខុទ្ទកាល័យ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​ អង្គាស​លុយ​ធ្វើ​របង​ និង​ទិញ​ដើមឈើ​នៅ​ដី​ក្រសាំងផ្អែម​ ព្រមទាំង​គាបសង្កត់​ប្រើប្រាស់​កម្លាំង​ពលកម្ម​កូនចៅ​យក​ទៅ​ដាំ​ដុះ​បម្រើ​ឲ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ថែម​ទៀត​ ។​

៤-​បងប្អូន​ កូនចៅ​ សែស្រឡាយ​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ សំ​ បាន​ឡើងបុណ្យស័ក្តិ​លឿន​ និង​ឡើង​តួនាទី​ធំ​ជា​ហូរហែ​ រីឯ​អ្នក​ផ្សេងៗ​ទៀត​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ ។​

៥-​លើកតម្កើង​អ្នក​គ្មាន​បទ​ពិសោធន៍​និង​ជា​ទាហាន​គ្មាន​ឆ្លងកាត់​សាលា​តែ​ចេះ​អែបអប​ ដូច​ជា​ លោក​ឧត្តមសេនីយ៍​ ថោ​ង​ សា​រ៉ាត់​ ,​លោក​ឧត្តមសេនីយ៍​ មាស​ វ​ណ្ណា​ ឲ្យ​ធ្វើ​ជា​នាយករង​ខុទ្ទកាល័យ​ ។​ ដោយឡែក​អ្នកមាន​សមត្ថភាព​ពិត​ ដូច​ជា​ លោក​ឧត្តមសេនីយ៍​ អែម​ ម៉ា​អូ​វី​ ,​លោក​ឧត្តមសេនីយ៍​ យៀង​ គឹ​ម​សូ​ រុញ​ចេញ​ទៅ​ឆ្ងាយ​ ។​

៦-​តាំងពី​មានមុខ​ឡើង​កាន់​តំណែង​ជានា​យក​ខុទ្ទកាល័យ​ពេល​ណា​មក​ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ធំៗ​ក្នុង​អគ្គ​មេ​បញ្ជាការដ្ឋាន​ ដូច​ជា​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ,​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ,​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គឹ​ម​ ប៊ុ​ន​ថា​ន​ ,​ឯកឧត្តម​ឧត្តមសេនីយ៍​ សេង​ វុ​ទ្ធី​ និង​ឯកឧត្តម​ឧត្តមសេនីយ៍​ អ៊ុ​ក​ ផ​ល្លី​ …​។​ល​។​ មានការ​អាក់អន់ស្រពន់ចិត្ត​នឹង​គ្នា​ ព្រោះតែ​រឿង​ការងារ​ក្នុង​ខុទ្ទកាល័យ​មិន​មាន​ឯកភាព​ផ្ទៃក្នុង​ ។​

៧-​ចូល​ចិត្ត​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់ដឹកនាំ​ ដើម្បី​បិទ​បាំង​អំពើ​ពុក​រលួយ​របស់​ខ្លួន​ ដូច​ជា​ ពុក​រលួយ​ក្នុង​រឿង​ដោះ​ដូរ​ដី​ពី​នេះ​ទៅ​នោះ​ បាន​លុយ​ដាក់​ហោប៉ៅ​ ជាដើម​ ។​

៨-​បន្លំ​ឆ្នាំ​កំណើត​ផ្ទាល់ខ្លួន​ដើម្បី​គេចវេះ​ពី​ការ​ដាក់​ឲ្យ​ចូល​និវត្តន៍​ (​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ឆ្នាំ​២០១១​ ដាក់​ឆ្នាំ​កំណើត​១៩៥៥​ លុះដល់​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ឆ្នាំ​២០១៣​ ដាក់​ឆ្នាំ​កំណើត​១៩៥៧)​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ធ្វើការ​ប​ភ្លឺ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍​ ម៉​ម​ សំ​ បាន​នៅឡើយ​ទេ​ ត្រឹម​ថ្ងៃ​ទី​០៨​ តុលា​នេះ​ ទាក់ទង​នឹង​ការ​បរិហារ​រិះគន់​ពី​សំណាក់​កូនចៅ​ក្រោម​ឱវាទ​របស់​លោក​ឧត្តមសេនីយ៍​ដូច្នេះ​ ។​

​លោក​ ម៉​ម​ សំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០២៥១២​ បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ (​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៧/២៧៦​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០០៧​ និង​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៧០​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ហើយ​មក​ទល់​បច្ចុប្បន្ន​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៦៩​ ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ​ឆ្នាំ​២០១១​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.