ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

សូម​អាន​សេចក្តី​ស​ម្រេ​ចចិត្ត​របស់​សមាជ​មហាជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី​០៦ ខែតុលា​

ក្រោយ​បញ្ចប់​ពិធី​ប្រារព្ធ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៣ រួចមក គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីសម្រេចចិត្ត​ចំនួន​១០​ចំណុច​នៅ​ចំពោះមុខ​ជាបន្ទាន់​។​

ដើម្បី​សម្រេចបាន​នូវ​ចំណុច​ទាំង​១០ ចំពោះមុខ​ខាងលើនេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​មហាជន​ជា​ម្ចាស់ឆ្នោត​តាមរយៈ​ដូចតទៅ ៖

-​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​

-​ធ្វើ​នយោបាយ​ការទូត​ឲ្យ​ទូលំទូលាយ​

-​លើកទឹកចិត្ត​ឲ្យ​កម្មករ មន្ត្រីរាជការ និង​ក្រុម​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ធ្វើ​កូដកម្ម​ទូទាំងប្រទេស​

-​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ញត្តិ​រាប់លាន​ស្នាម​មេដៃ​ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់​ឲ្យ​អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា  ថ្ងៃ​២៣ តុលា ១៩៩១

-​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការកែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ដូចជា ការបោះឆ្នោត រដ្ឋសភា និង​ស្ថាប័ន​ឯករាជ្យ​នានា ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​៕​

91279147_n 1419323590_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.