ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

មេបក្ស​ប្រឆាំង​ចាប់អារម្មណ៍​នឹង​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទូរស័ព្ទដៃ​ទំនើប បន្ទាប់ពី​បុរស​ខ្លាំង​ចាប់អារម្មណ៍​នឹង​ទូរស័ព្ទដៃ​ទំនើប​ម៉ាក​LG របស់​បុគ្គលិក​VOD

ឯកឧត្តម​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​ទំនើប​សឹង​គ្រប់ៗ​គ្នា​របស់​ប្រជាពលរដ្ឋ  ខណៈដែល​ក្រុម​ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់​ចេញមក​សា្វគ​មន៍​ឯកឧត្តម ក្នុងឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ម្សិលមិញ​នៅ​វត្ត​សសរ​១០០ ស្រុក​សំបូរ​ណ៍ ខេត្តក្រចេះ​។ ​

ដោយសារ​មានការ​ចាប់អារម្មណ៍​បែបនេះ ទើប​ឯកឧត្តម សម រង្ស៊ី បាន Post នូវ​រូបថត​ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់​ស្វាគមន៍​ឯកឧត្តម នៅ​ខេត្តក្រចេះ នៅក្នុង Page របស់​ឯកឧត្តម ក្នុង​បណ្តាញ​សង្គម Facebook ដែលមាន​អ្នកគាំទ្រ Like Page ចំនួន 250K «​ជាង​២៥​ម៉ឺន​នាក់​»​។​

ការចាប់អារម្មណ៍​រប​ស់មេ​បក្សប្រឆាំង​ទៅនឹង​បដិវត្តន៍​បច្ចេកវិទ្យា​ទូរស័ព្ទដៃ​ទំនើប ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​នា​សម័យនេះ គឺ​កើតមានឡើង​បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា ធ្លាប់បាន​ចាប់អារម្មណ៍​ទៅនឹង​ទូរស័ព្ទដៃ​ទំនើប​ស្មា​ត​ហ្វូ​ន​ម៉ាក LG របស់​បុគ្គលិក​អ្នកយកព័ត៌មាន​វិទ្យុ VOD ម្នាក់ កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​រដ្ឋសភា​រួចមក​«​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ បន្ថែម​»៕​

lc100

sorsor100-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.