ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

បុរស​២​នាក់​ និងស្ត្រីម្នាក់ថ្លើមធំ​ហ៊ាន​ប្រើ​ជំនាញ​ធ្វើ​ចោរលួច​ប្រាក់​ធនាគារ​ពី​ម៉ាស៊ីន ATM​ ជាង​២​លាន​ដុល្លារ​ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​បុរស​២​នាក់​ និងស្ត្រីម្នាក់ ដែល​បាន​ប្រើ​ជំនាញ​ធ្វើ​ចោរលួច​ប្រាក់​ធនាគារ​ABA​និង​ធនាគារ​ SBC​ នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៣​នេះ បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​តុលាការ​ឲ្យ​ចាត់ការ​តាម​នីតិវិធី កាលពី​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៣​ម្សិលមិញ​។​

​ជន​ត្រូវ​ចោទទាំង​៣​នាក់​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ​លួច​ប្រាក់​ធនាគារ​ដោយ​ប្រើ​បច្ចេកវិទ្យា​បង្កើត​ក្រេ​ឌី​ត​កាត ដូចជា Visa Card និង​Master Card ដក​ប្រាក់​ពី​ម៉ាស៊ីន​ATM​នោះ​រួមមាន​៖១-​ឈ្មោះ ឡេង ស៊ុន​គ្រី ភេទប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​កាណាឌីយ៉ា ,២-​ឈ្មោះ យ៉េត សុ​ភ័​ត្រា ភេទស្រី អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ធនាគារ កាណាឌីយ៉ា និង ៣-​ឈ្មោះ ស៊ន សៅ​នី​ន ភេទប្រុស អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​។​

​ប្រភពព័ត៌មាន​មួយចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​នោះ បានធ្វើ​សកម្មភាព​លួច​ដក​ប្រាក់​ចំនួន​ពី​៣​ទៅ​៤​ដង ក្នុង​មួយ​សប្តាហ៍​ពី​ម៉ាស៊ីន​ATM របស់​ធនាគារ​ABA​និង​ធនាគារ​SBC ដោយ​ដក​ប្រាក់​ម្តងៗ​ក្នុង​រង្វង់​ប្រមាណ​ពី​១​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​៥​ម៉ឺន​ដុល្លារ​អាមេរិក ជាហេតុ​ធ្វើ​ឲ្យ​ធនាគារ​បាត់បង់​ទឹកប្រាក់​អស់​ចំនួន​ប្រមាណ​២.៣០០.០០០​ដុល្លារ​អាមេរិក និង​ត្រូវបាន​ធនាគារ​ស្រាវជ្រាវ​ដឹង​ក៏​ធ្វើការ​ឃាត់ខ្លួន​ជន​ទាំងនោះ​ប្រគល់​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​ចាត់ការ​ជា​សមត្ថកិច្ច​៕​

d4d

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.