ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

មេបក្ស​ចាញ់ឆ្នោត​កំពុង​រុំ​ព័ទ្ធ​ដោយ​បណ្តឹង​ទៅ​តុលាការ​រឿង​បោកប្រាស់​ជំពាក់​ប្រាក់​គេ​មិន​សង​

​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​គណបក្សនយោបាយ​ចាញ់ឆ្នោត​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កន្លងមក  ឈ្មោះ ខឹម វាសនា ដែល​ល្បី​ខាង​ពូកែ​និយាយ​សម្បូណ៌​វោហារ​តាម​វិទ្យុ​និង​តាម​ក្បាល​មេក្រូ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជឿទុកចិត្ត​នោះ  ឥ​ឡូវ​កំពុង​រុំ​ព័ទ្ធ​ដោយ​ពាក្យបណ្តឹង​ទៅ​តុលាការ​រឿង​បោកប្រាស់​ជំពាក់​ប្រាក់​គេ​ហើយ​មិន​ព្រម​សង​។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ របស់លោក ឌុ​ក មឿ​ន រស់នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែល​បានដាក់​ពាក្យ​ប្តឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពីបទ​ឆបោក​និង​ពីបទ​កំហែង​យក ដោយមាន​ស្ថាន​ទម្ងន់ទោស ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះបាន​រៀបរាប់ថា គាត់​បាន​ចាញ់បោក​លោក ខឹម វាសនា អស់​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។​

​ក្រៅពី​ទឹកប្រាក់​ខាតបង់​ចំនួន​រាប់ម៉ឺន​ដុល្លា​អាមេរិក លោ​កឌុក មឿ​ន បាន​ប្តឹង​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ផ្សេងៗ​ទៀត​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​ពី​លោក​ខឹម វាសនា និង​ទាមទារ​ឲ្យ​តុលាការ​ចោទប្រកាន់​ព្រមទាំង​ផ្តន្ទា​ទោ​សលោក ខឹម វាសនា តាមច្បាប់​។​

​ប្រភពព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ លោ​កឌុក មឿ​ន ជាដើម​បណ្តឹងរដ្ឋប្បវេណី​និង​អមដោយ​មេធាវី​ផង​បាន​ចូលទៅ​ប​ភ្លឺ​ការពារ​លើ​បណ្តឹង​របស់​ខ្លួន​នៅ​ចំពោះមុខ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​។​

​គេ​មិនទាន់​ដឹងថា តើ​តុលាការ​នឹង​ចាត់ការ​របៀប​ណា​ទៅលើ​បណ្តឹង​របស់លោក ឌុ​ក មឿ​ន ដែល​ប្តឹង​ប្រឆាំង​លោក ខឹម វាសនា នោះ​នៅឡើយ​ទេ ដោយ​បន្ត​ចោទប្រកាន់​លោក ខឹម វាសនា ឲ្យ​ក្លាយជា​ជន​ត្រូវ​ចោទ​ក្នុង​រឿង​ព្រហ្មទណ្ឌ ឬ​ត្រូវ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ដោយ​បង្វិល​សំណុំ​រឿងក្តី​នេះ​ទៅជា​រឿង​រដ្ឋប្បវេណី​វិញ​?

​សូម​បន្ត​រង់ចាំ​តាមដាន​ទាំងអស់គ្នា​តទៅទៀត​អំពី​ដំណើរ​រឿងក្តី​របស់លោក ខឹម វាសនា មេបក្ស​ចាញ់ឆ្នោត ប៉ុន្តែ​ពូកែ​វោហារ​នៅ​ស្ថាប័ន​តុលាការ​៕​

 

65543

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.