ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ប៉ុនប៉ង​ប្រមាថ​កូនចុង​ក្នុង​គ្រួសារ ឪពុក​ឫស្យា​បង្ក​ហិង្សា​កាប់​ប្រហារ​ទាំង​កូន ទាំង​ប្រពន្ធ​និង​ទីបំផុត​ស្លាប់​ទាំង​ខ្លួន​

អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ​ដ៏​មហា​ឃោរឃៅ​មួយ​បាន​កើតមានឡើង​នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​នា​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០១៣ ម្សិលមិញ​នេះ បង្កដោយ​ឪពុក​ចិត្តឫស្យា​ប្រព្រឹត្ត​ហិង្សា​ប្រហារ​កូនស្រី​ចុង អាយុ​២០​ឆ្នាំ និង​ប្រពន្ធ អាយុ​៤៧​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ព្រមទាំង​ស្លាប់​ទាំង​ខ្លួនឯង​ក្រោម​កំហឹង​ដ៏​ពុះពោរ​របស់​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​លំនៅឋាន​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​បានឮ​សូរសំឡេង​ឈ្លោះប្រកែក​គ្នា និង​បន្ទាប់មក​ឮសូរ​សំឡេង​ស្រែក​ឲ្យ​ជួយ​ផង ទើប​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ជួយ​អន្តរាគមន៍​ក៏បាន​ឃើញ​បុរស​ឈ្មោះ​ឡាំង ពិសេស ហៅ សែ អាយុ​៤៨​ឆ្នាំ កាប់សម្លាប់​កូនស្រី​ចុង​របស់ខ្លួន​ឈ្មោះ នួន ចិន្តា អាយុ​២០​ឆ្នាំ និង​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ សេក ធូរ អាយុ​៤៧​ឆ្នាំ សឹង​ដា​ច់ក​បាត់ទៅហើយ​។​

ក្នុង​ស្ថានការណ៍​ដ៏​រន្ធត់​នេះ ក្រុម​ប្រជាពលរដ្ឋ​រួមទាំង​សមត្ថកិច្ច​ផង​ក៏បាន​ល្បួង​បុរស​ជា​ជនដៃដល់​ឲ្យ​បញ្ឈប់​សកម្មភាព ប៉ុន្តែ​បុរស​ចិត្តឫស្យា​នោះ មិនបាន​ស្តាប់​ទេ ហើយក៏​បានកា​ត់ដៃ​ទាំងពីរ​របស់​ប្រពន្ធ​ខ្លួន​នឹង​កាំបិតផ្គាក់​បង្ហាញ​សមត្ថកិច្ច​និង​ក្រុម​ប្រជាពលរដ្ឋ​ថែមទៀត  ព្រមទាំង​មានបំណង​ចង់​រត់គេចខ្លួន​ផង​។​

ដោយ​ទប់​កំហឹង​មិនបាន​ទៅនឹង​អំពើ​ដ៏​ព្រៃផ្សៃ​របស់​បុរស​កំរោល​ចូល​នោះ ទើប​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​ឡោមព័ទ្ធ​ហើយ​គប់​ដំ​ថ្ម​និង​សម្រុក​ចូលទៅ​វាយដំ​លើ​ជនដៃដល់​ឲ្យ​ស្លាប់បាត់​បង់ជីវិត​តែម្តង​នៅ​នឹង​ផ្ទះកើតហេតុ​។​

តាម​ការ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ក្បែរ​ផ្ទះកើតហេតុ​នោះ​ថា បុរស​ជនដៃដល់​ឈ្មោះ ឡាំង ពិសេស ហៅ សែ ជួន​ពេលខ្លះ​មាន​ចរិត​សាហាវ​ដូច​ខ្មោច​ចូល​អ៊ីចឹង​និង​តែង​បង្កទំនាស់​ក្នុង​គ្រួសារ ហើយ​ខណៈ​មុនពេល​កើតហេតុ​អាចមាន​ការប៉ុនប៉ង​ប្រមាថ​ទៅលើ​កូនស្រី​ចុង​របស់ខ្លួន អាយុ​២០​ឆ្នាំ និង​ត្រូវ​ស្ត្រី​ជា​ម្តាយ​នាង​ទាន់​ក៏​លេច​កើតមាន​អំពើហិង្សា​យ៉ាង​សាហាវ​រហូតដល់​ថ្នាក់​កាប់សម្លាប់​ទាំង​កូនចុង ទាំង​ប្រពន្ធ​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​។​

សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មេត្តា​សន្សំ​ចិត្តជា​កុសល​ចូលរួម​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ ទោះ​ធ្លាក់​ក្នុងស្ថានភាព​បែបណាក៏ដោយ ក៏ត្រូវ​ព្យាយាម​រក​ដំណោះស្រាយ​ដោយ​អហិង្សា​និង​តាម​នីតិវិធី​នៃ​ច្បាប់ ជៀសវាង​នាំមក​នូវ​សេចក្តី​អន្តរាយ​ដោយសារ​ការ​លុះ​ក្នុង​អំពើ​អគតិ​ទាំង​បួន​៕​

y492929

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.