ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

គណបក្សប្រឆាំង​ស្នើសុំ​ឲ្យ​មានការ​ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៣

​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ ទាមទារ​ឲ្យ​មានការ​លើក​ពេល​ឬ​ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  បានកំណត់​ធ្វើ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣​។​

​ការទាមទារ​ឲ្យ​មានការ​ពន្យារពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ហេតុផល​ថា គណបក្ស​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ស៊ីជម្រៅ​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​ដែល​គណបក្សនយោបាយ​ទាំងពីរ​«​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​» ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ត្រូវ​ពិភាក្សាគ្នា​ក្នុងពេល​ខាងមុខ និង​ពេលវេលា​នេះ​ជា​រដូវវស្សា​ហើយ​ជាក់ស្តែង​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ផង​។​

​សូមបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣​កន្លងមក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១​ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣៕​

72146319_n

09-01-13

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.