ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អាណត្តិ​ទី​៤​បុរស​ខ្លាំង​មាន​ទីប្រឹក្សា ជំនួយការ​និង​ក្រុម​លេខា​ចំនួន​៦០៣​នាក់ ខណៈ​អាណត្តិ​ទី​៥​នេះ​ចាប់ផ្តើម​តែងតាំង​ដំបូង​មាន​៥៥​នាក់​ហើយ​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ចាប់ផ្តើម​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​និង​ជំនួយការ​ថ្មី​ជា​បណ្តើរៗ​ហើយ  ដោយ​សម្រេច​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​កាលពី​អាណត្តិ​ទី​៤​កន្លងមក​។​

​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​តែងតាំង​ទីប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ចំនួន​២១​នាក់​និង​ជំនួយការ​ជា​លើកដំបូង​ចំនួន​៣៤​នាក់  គឺ​សរុប​មាន​ចំនួន​៥៥​នាក់​។​

​ក្នុងចំណោម​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​សម្តេចនាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ដែល​ទទួលបាន​ការតែងតាំង​លើកដំបូង​ទាំង​៥៥​នាក់​នេះ  គឺ​ចំនួន​២​នាក់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ចំនួន​៨​នាក់ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ចំនួន​១៦​នាក់ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ចំនួន​១៩​នាក់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ចំនួន​១០​នាក់ មាន​ឋានៈ​ស្មើ​អគ្គនាយក​។​

​គួរ​រម្លឹក​ជូន​ដែរ​ថា កាលពី​អាណត្តិ​ទី​៤«​សម្តេច​តេ​ជោ​សែន​»​បុរស​ខ្លាំង​នៃ​កម្ពុជា មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ចំនួន​៣២៩​នាក់ ជំនួយការ​ចំនួន​១៧២​នាក់ និង​សមាជិក​ក្រុម​លេខា​ចំនួន​១០២​នាក់ គឺ​សរុប​មាន​ចំនួន​៦០៣​នាក់ «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣​បន្ថែម​»​។​

​គេ​មិនទាន់​បានដឹង​ជាមុន​ថា តើ​នៅ​អាណត្តិ​ទី​៥​នេះ បុរស​ខ្លាំង​នៃ​កម្ពុជា​នឹងមាន​ចំនួន​ទីប្រឹក្សា​ផ្ទាល់ខ្លួន ជំនួយការ​និង​សមាជិក​ក្រុម​លេខា​ច្រើន​សន្ធឹកសន្ធាប់​សំពីងសំពោង​ដូច​កាលពី​អាណត្តិ​ទី​៤​ដែរ​ឬ​យ៉ាងណា​នោះទេ ខ​ណៈ​ដែល​សមាសភាព​គណៈរដ្ឋមន្ត្រី​និង​អនុរដ្ឋលេខាធិការ ទទួលបាន​រហស្សនាម​ថា ជា​រាជរដ្ឋាភិបាល​ក្បាល​ធំ ដូច​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៤​ដែរ​? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.