ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ទុកជាមុន​ដើម្បី​បញ្ជៀ​ស​និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​គ្រោះទឹកជំនន់​

នៅ​ថ្ង​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣​នេះ រាជរដ្ឋាភិបាល​បានចេញ​សេចក្តីណែនាំ​មួយ​ស្តីពី​ការត្រៀម​វិធានការ​ទុកជាមុន ដើម្បី​បញ្ជៀ​ស​និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​គ្រោះទឹកជំនន់ ដោយបាន​ជម្រាបជូន​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា យោងតាម​ការតាមដាន​សង្កេត​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​បានបង្ហាញ​ឲ្យ​ឃើញថា ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​និង​ព្យុះ​ទី​២១​ឈ្មោះ វូ​ទីព​«WUTIP»​បាននិងកំពុង​ព្រមទាំង​បន្ត​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​នៅក្នុង​អាង​ទន្លេមេគង្គ​និង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ការ​ធ្លាក់ភ្លៀង​នៅក្នុង​អាង​ទន្លេមេគង្គ​នេះ​នឹង​បង្ក​ឲ្យ​ទឹកជំនន់​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​ជន់​ឡើងដល់​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​និង​កម្រិត​ដែល​ត្រូវ​លិចលង់​។​

ដោយយោង​លើក​ត្តា​អាកាសធាតុ​នេះ រាជរដ្ឋាភិបាល​បានធ្វើ​ការណែនាំ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី រាជធានី​-​ខេត្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ពិសេស​អាជ្ញាធរ​ខេត្តកណ្តាល ព្រៃវែង កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​និង​ត្រូវមាន​វិធានការ​ត្រៀម​ទុកជាមុន ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការប៉ះពាល់​ដល់​អាយុជីវិត គ្រោះថ្នាក់​និង​ការខូចខាត​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

សូមបញ្ជាក់​ជូន​ថា គិត​ត្រឹម​ថ្ងៃនេះ មាន​មនុស្ស​ចំនួន​២៣​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​៕​

778429147_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.