ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ជនជាប់ចោទ​ជា​បុរស​២​នាក់ ក្នុង​សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីឈ្មោះ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​

យុត្តិធម៌​មួយ​បាន​កើតមានឡើង​ហើយ ចំពោះ​ជនជាប់ចោទ​ចំនួន​២​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដ៏​ល្បីឈ្មោះ​គឺ​លោក ប៊​ន សំណាង និង​លោក សុខ សំអឿន តាម​ការសម្រេច​របស់​តុលាការ​កំពូល​ដែល​បាន​បើកសវនាការ​ជំនុំជម្រះ​នាពេល​ព្រឹក​មិញ​នេះ​

លោក​ប៊​ន សំណាង និង​លោក​សុខ សំអឿន ជា​ជនជាប់ចោទ​ទាំង​២​នាក់ ដែល​បង្ហាញ​វត្តមាន​នៅក្នុង​សវនាការ​របស់​តុលាការ​កំពូល និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​សម្តែង​នូវ​ការរីករាយ និង​អរគុណ​ជា​អនេក ចំពោះ​តុលាការ​កំពូល​ដែល​បាន​កាត់ក្តី​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្លួន ដើម្បី​ទទួលបាន​សេរីភាព​ឡើងវិញ​។​

លោក​ជា មុនី ជា​ប្អូនប្រុស​បង្កើត​របស់លោក ជា  វិជ្ជា ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន និង​ជា​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី បាន​មានប្រសាសន៍ថា លោក សូម​ចូលរួមចំណែក​អបអរសាទរ​ចំពោះ​ការកាត់ក្តី​របស់​តុលាការ​កំពូល​នាពេល​ព្រឹក​នេះ​ដែល​បានសម្រេច​លើកលែង​ចោទប្រកាន់ និង​ដោះលែង​លោក ប៊​ន សំណាង និង​លោក​សុខ សំអឿន ឲ្យ​មាន​សេរីភាព​ឡើងវិញ ប៉ុន្តែ លោក​មិន​បោះបង់​ជាដាច់ខាត​ក្នុងការ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ស្វែងរក​ឃាតក​ពិតប្រាកដ ដែល​បាន​បាញ់សម្លាប់​លោក​ជា  វិជ្ជា កាលពីដើមឆ្នាំ​២០០៤ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.