ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

គណបក្សប្រឆាំង​នៅតែ​រក្សា​ជំហរ​ចង់​ឲ្យ​មានការ​ត្រួតពិនិត្យ​លទ្ធផល​ឆ្នោត​និង​ចោទថា​គណបក្សកាន់អំណាច​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​

​ថ្លែង​នៅក្នុង​សន្និសីទ​សា​ព័ត៌មាន​នាពេល​ព្រឹក​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហរ​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការបោះឆ្នោត​ឲ្យ​ដឹង​ការពិត​ថា តើ​គណបក្សនយោបាយ​ណា​ជា​អ្នកឈ្នះឆ្នោត និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ក៏បាន​ចោទប្រកាន់​ផងដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​គ្រប់គ្រង​អំណាច​តាមរបៀប​ផ្តាច់ការ ពីព្រោះ​អំណាច​ទាំងបី​របស់​រដ្ឋ​ត្រូវបាន​គណបក្សកាន់អំណាច​គ្រប់គ្រង​ទាំងអស់ គឺ​ទាំង​អំណាចនីតិប្បញ្ញត្តិ ទាំង​អំណាចនីតិប្រតិបត្តិ ទាំង​អំណាចតុលាការ​។​

ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​រក្សា​គោល​ការ​ឲ្យ​មាន​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​យក​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត តាមរយៈ​ការកែទម្រង់​មក​ធ្វើការ​ដោះដូរ គឺ​មិនមែន​យក​ផលប្រយោជន៍​បែងចែក​អំណាច តួនាទី​ធ្វើជា​ថ្នូរ​ទេ​។​

ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ពីព្រោះ​មិនមាន​ឯកភាព​ជាតិ រំលោភ​រដ្ឋធម្មនុញ្ញ​និង​រំលោភបំពាន​លើ​គោលការណ៍​ពហុបក្ស​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.