ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នាយករដ្ឋមន្ត្រី​ចាស់​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​មាន​សមាសភាព​ចំនួន​២៣០​នាក់​

ក្រៅ​អំពី​សមាសភាព​ប្រធាន អនុប្រធានរដ្ឋសភា ​និង​ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​សរុប​ចំនួន​២១​រូប​ ប្រភព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធសាធ​គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី  ហេង សំរិន ជា​ប្រធាន​នោះ គឺ​សមាសភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ក៏មាន​ប្រភព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធ​ដូចគ្នា​ដែរ​ដែល​គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន  សែន​ជា​នាយករដ្ឋមន្ត្រី​។​

​សមាសភាព​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​តែ​នាយករដ្ឋមន្ត្រី​ចាស់​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​នៃ​កម្ពុជា​នោះ មាន​ចំនួន​សរុប​២៣០​រូប គឹ​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​៩​រូប​«​ក្នុងនោះ​ចំនួន​៥​រូប​ធ្វើជា​រដ្ឋមន្ត្រី​នៅ​ស្ថាប័ន​-​ក្រសួង​៥​ផង​»​ទេសរដ្ឋមន្ត្រី​ចំនួន​១៥​រូប​«​ក្នុងនោះ​ចំនួន​៤​រូប​ធ្វើជា​រដ្ឋមន្ត្រី​នៅ​ក្រសួង​៤​ផង​»​រដ្ឋមន្ត្រី​នៅតាម​ស្ថាប័ន​-​ក្រសួង​ចំនួន​២៧«​ចំនួន​១៨​រូប​មិន​កាន់​មុខតំណែង​ត្រួត​»​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ចំនួន​១៣​រូប​«​ក្នុងនោះ​ចំនួន​៤​រូប​ធ្វើជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​៤​ផង​»​និង​រដ្ឋលេខាធិការ​នៅតាម​ស្ថាប័ន​-​ក្រសួង​ចំនួន​២៨​ស្មើនឹង​ចំនួន​១៧៨​រូប​«​ក្នុងនោះ​ចំនួន​៤​រូប​កាន់​មុខតំណែង​ត្រួត​»​។​

ទាក់ទង​នឹង​ការរៀបចំ​ស្ថាប័ន​-​ក្រសួង​និង​សមាសភាព​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំនួន​៣ គឺ​៖១-​មាន​ចំនួន​ច្រើន​សំពីងសំពោង​ដូច​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៤​ដែរ​,២-​រដ្ឋលេខាធិការដ្ឋាន​មុខងារសាធារណៈ​ត្រូវបាន​ដំ​ឡើងជា​ក្រសួង​មុខងារសាធារណៈ និង​៣-​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​មាន​ចំនួន​ច្រើនជាង​អាណត្តិ​ទី​៤​ចំនួន​៥​នាក់​៕

សមាសភាព​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​មាន​ដូចតទៅ​៖

1_n 2_n 3_n 4_n 5_n 6_n 7_n 8_n 9_n 10_n 11_n 12_n 13_n 14_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.