ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ថ្លែងការណ៍​ចាត់ទុក​ការប្រជុំ​ដំបូង​រដ្ឋសភា​ព្រឹក​មិញ​ថា​ជា​អំពើ​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​

​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី ចំនួន​១០​រូប បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ​២០១៣​នេះ ដោយ​ចាត់​ទុ​ការប្រជុំ​ដំបូង​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ព្រឹក​មិញ​ថា  ជា​ព្រឹត្តិការណ៍​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជា​អំពើ​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា គឺ​បើក​ទំព័រ​ព្រះរាជាណាចក្រ​កម្ពុជា​៧​មករា​និង​អំណាច​ឯក​បក្ស​ឡើងវិញ ដែលជា​សេណារីយោ​របស់​ប្រទេស​កុម្មុយនីស្ត​ក្នុង​តំបន់ ពិសេស​របស់​ប្រទេស​វៀតណាម​ដ៏​មាន​មហិច្ឆតា​ជានិច្ច​មិនដែល​បោះបង់​រហូតមក​ដល់ពេលនេះ​នៅ​កម្ពុជា​ជាថ្មីទៀត​។​

​សេចក្តីថ្លែងការណ៍​រប​ស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី បានទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំងពីរ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​បន្ត​ពិភាក្សា​និង​ព្រមព្រៀងគ្នា​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​និង​យុត្តិធម៌​ជាដាច់ខាត​៕​

546539230_n

1741411209_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.