ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

រងរបួស​ព្រោះ​ទូល​សុំ​ព្រះមហាក្សត្រ​ព្រះតម្រិះ​ពន្យារពេល​កិច្ចប្រជុំ​រដ្ឋសភា​

អ្នករងគ្រោះ​ព្រោះ​អំពើ​អយុត្តិធម៌​សង្គម​រស់នៅក្នុង​សហគមន៍​បឹងកក់ និង​បុរី​កីឡា បានទទួល​រងរបួស​ដោយសារ​ការវាយដំ​ពី​សមត្ថកិច្ច និង​គ្រាប់​ចំ​ពាម​កៅស៊ូ​ប្រើ​គ្រាប់ឃ្លី​ពី​សំណាក់​ក្រុម​ក្មេង​ពាល​អមដោយ​សមត្ថកិច្ច​ច្រូងច្រាង  ខណៈដែល​ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ជួបជុំគ្នា​បង្អត់អាហារ​នៅ​បរិវេណ​វត្តភ្នំ​កាលពី​វេលា​រាត្រី​ម្សិលមិញ ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​មានការ​ពន្យារពេល​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​មួយរយៈ​។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា លោកយាយ​ម្នាក់​ឈ្មោះ ង៉ែត ឃុន បាន​រងរបួស​ធ្ងន់ធ្ង​រ​ដល់​សន្លប់​និង​មនុស្ស​ក្នុង​សហគមន៍​បឹងកក់​ជាច្រើន​នាក់​ទៀត បូករួម​ទាំង​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ និង​អ្នកកាសែត​បរទេស​ផង ក៏ត្រូវ​រងរបួស​ធ្ងន់​ធ្ង​រ​ដោយ​គ្រាប់ឃ្លី​បាញ់​ដោយ​ចំ​ពាម​កៅស៊ូ​មិន​ស្គាល់​ប្រភព​ដែរ ខណៈដែល​ពេលនោះ​កងកម្លាំង​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​អ្នក​សហគមន៍​បឹងកក់​និង​បុរី​កីឡា​យ៉ាង​ជុំជិត​ប្រដាប់​ដោយ​ដំបងឆក់​និង​ខែល​ព្រមទាំង​អាវុធ​៕​

Photo: ស្ត្រីសហគមន៍ បឹងកក់រងរបួសភ្នែកយ៉ាងធ្ងន់ធ្ងរនិងហើយលោក យាយ ង៉ែត ឃុន ត្រូវរបួសសន្លប់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួសក្នុងនោះមានអ្នកសង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិត្រូវរបួសដោយគ្រាប់ជំពាមកៅស៊ូបាញ់ចំដើមទ្រូង កាលពីម៉ោងជាង10យប់ថ្ងៃ22កញ្ញា2013 នៅបរិវេណវត្តភ្នំដោយសារកងកំលាំងសមត្ថកិច្ចប្រដាប់អាវុធប្រើដំបងឆក់ ដំបង ដែកបំពង់ទៀប និង ក្រុមក្មេងពាលដែលអាជ្ញាធរជួលមកឲបង្ក្រាបប្រជាពលរដ្ឋដោយប្រើជំពាមកោះស៊ូបាញ់គ្រប់ឃ្លីលើប្រជាសហគមន៍បឹងកក់ បុរីកីឡា ដែលធ្វើសមាធិ តបធម៌ បង្អត់អាហារ ដើម្បីទាមទាឲព្រះមហាក្សត្រទ្រង់ព្រះរាជតម្រិះពន្យាពេលការកោះប្រជុំសភាដំបូងនៅថ្ងៃ23,09,2013 ៕</p><br /><p>Source: Loun Savath

45d0d76023a411e3815722000a1fa518_7

 

BUx7iDzCQAAo9pe

BUx9Sv9CUAAym5g

BUyDVJCCAAEZMDn

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.