ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ការ​លើក​ឡើង​របស់​លោក​ អេ​ង​ ឫ​ទ្ធី​ ពិធីករ​ទូរទស្សន៍​បាយ័ន​ដែល​ថា​គ្មាន​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ធ្វើ​ឲ្យ​មានការ​រិះគន់​ពេញ​ Facebook​

​ការ​លើក​ឡើង​របស់​លោក​ អេ​ង​ ឫ​ទ្ធី​ អតីត​ជា​តារា​សម្តែង​ និង​បច្ចុប្បន្ន​ជា​ពិធីករ​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ ជា​ទូរទស្សន៍​កម្មសិទ្ធិ​របស់​កូនស្រី​បង្កើត​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ថា​ គ្មាន​ជនជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកលេង​ Facebook​ ដែល​ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ។​

​ទាក់ទង​នឹង​វត្តមាន​ជនជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​ប្រធានបទ​ក្តៅ​និង​រសើប​បំផុត​ជុំវិញ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មាន​ភាព​ធូររលុង​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​អស់​ជា​ច្រើន​អាណត្តិ​ ។​ ​

ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០០៣​ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ផ្ញើ​ជូន​ជនរួមជាតិ​របស់​ព្រះ​អង្គ​នោះ​ ទ្រង់​បាន​មាន​ព្រះ​តម្រិះ​ថា​ "​ខ្ញុំ​សូម​លើក​ពាក្យ​សម្តី​របស់​អ្នក​ឯករាជ្យ​ជា​ច្រើន​នាក់​ដែល​មិន​រណប​គណបក្ស​ណា​ និង​សម្តី​របស់​ប្រជារាស្ត្រ​ដែល​រស់នៅ​ជាប់​ព្រំដែន​ជាមួយ​វៀតណាម​ បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​វៀតណាម​ជា​ច្រើន​លាន​នាក់​បាន​មក​រស់នៅ​ពាសពេញ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុ​ជាទី​២​ ។​ ចំពោះ​បញ្ហា​នេះ​ ខ្ញុំ​មិន​ហ៊ាន​អារកាត់​ទេ​អំពី​ចំនួន​ខាងលើ​នេះ​ ដ្បិត​ខ្ញុំ​គ្មាន​អំណាច​ គ្មាន​មធ្យោបាយ​នឹង​ធ្វើ​ស្ថិតិ​ជំរឿន​ជនអន្តោប្រវេសន៍​វៀតណាម​ ។​"​ ។​

​ព្រះរាជ​សារ​របស់​អង្គ​សម្តេចឪ​ សម្តេច​តា​ ព្រះ​អង្គ​បាន​មាន​ព្រះ​តម្រិះ​ទៀត​ថា​ "​តាម​មតិ​ដ៏​ស្តួចស្តើង​នៃ​ខ្ញុំ​ ចំនួន​ជនអន្តោប្រវេសន៍​វៀតណាម​មាន​តិច​ដូច​ឯកឧត្តម​រដ្ឋបុរស​ម្នាក់​ដែល​អះអាង​ថា​ មាន​តិច​ គឺ​ ៖​

១-​មក​ពី​អ្នកមាន​អំណាច​គ្មាន​ចំណង់​ធ្វើ​ស្ថិតិ​ជំរឿន​ចំនួន​ជនអន្តោប្រវេសន៍​វៀតណាម​ ។​

២-​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រាជាណាចក្រ​កម្ពុ​ជាទី​២​ ទទួល​ជា​ស្វ័យប្រវត្តិ​សញ្ជាតិ​ខ្មែរ​ ព្រមទាំង​មាន​សិទ្ធិ​បោះ​ឆ្នោត​ថែម​ទៀត​ផង​ ។​

៣-​ខ្ញុំ​បាន​សរសេរ​អត្ថបទ​សម្រាប់​ប្រវត្តិសាស្ត្រ​នៅ​រដ្ឋធានី​ប៉េ​កាំ​ង​នា​ពេល​ថ្មីៗ​នេះ​ថា​ ជនជាតិ​វៀតណាម​សព្វថ្ងៃ​នៅ​កម្ពុជា​ មាន​តែ​នៅ​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទេ​ ដ្បិត​គាត់​ជា​អ្នកតំណាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ហើយ​ពុំ​អាច​ធ្វើ​ជា​ជនជាតិ​ខ្មែរ​ឡើយ​ ។​

៤-​ជនរួមជាតិ​ដែល​បាន​ទៅ​ដល់​ព្រំដែន​ ហើយ​អ្នកស្រុក​ដែល​រស់នៅ​ភូមិ​ជាប់​ជាមួយ​វៀតណាម​ និយាយ​ថា​ នៅ​សម័យ​សង្គមរាស្ត្រនិយម​មានស្រុក​ ភូមិ​ជា​ច្រើន​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ តែ​ឥឡូវ​ស្រុក​ ភូមិ​ទាំងនោះ​បាន​ក្លាយទៅជា​កម្មសិទ្ធិ​របស់​វៀតណាម​ ហើយ​កងទ័ព​គេ​បាន​បោះទីតាំង​ការពារ​យ៉ាង​រឹង​មាំ​ ។​ ជនជាតិ​ខែ្ម​រ​ដែល​រស់នៅ​ក្នុងស្រុក​ ភូមិ​ខាងលើ​នេះ​មាន​ផ្លូវ​តែ​មួយ​គត់​ គឺ​ត្រូវ​រត់ចោលស្រុក​ ភូមិកំណើត​របស់​ខ្លួន​ ឬ​ក៏​ក្លាយជា​ជនជាតិភាគតិច​នៅ​លើ​ស្រុក​កំណើត​របស់​ខ្លួន​ ។​"​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.