នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ សាលារាជធានីភ្នំពេញ បានសម្រេចមិនអនុញ្ញាតឲ្យអាចារ្យ A មេវិទ្យុ ABC FM107.5 MHz រៀបចំពិធីប្រគំតន្ត្រីមនុស្សធម៌នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះទេ ដោយអាជ្ញាធរលើកហេតុផលថា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានធ្វើសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យរក្សាភាពស្ងៀមស្ងាត់ក្នុងបំណងរក្សាសន្តិសុខ ស្ថិរភាពសង្គម បង្កបរិយាកាសល្អប្រសើរសម្រាប់សម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ និងការបង្កើតរាជរដ្ឋាភិបាលថ្មី។
ជាមួយគ្នានេះដែរ សាលារាជធានីភ្នំពេញបានស្នើឲ្យអាចារ្យ A មេវិទ្យុ ABC ធ្វើការពន្យារប្រារព្ធពិធីប្រគំតន្ត្រីមនុស្សធម៌នេះ ទៅពេលក្រោយតាមពេលវេលាសមស្របវិញ៕