ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

មេ​ធំ​អាវុធហត្ថ​បង្ហាញមុខ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ពេល​មាន​ភាព​តានតឹង​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ប៉ុនប៉ង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ព្រឹក​មិញ​

​មាន​សភាព​តានតឹង​មួយរយៈ​ពេល​រវាង​ក្រុម​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់​ប្រដាប់​ដោយ​ដំបងឆក់ ខែល​និង​អាវុធ​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប៉ុនប៉ង​ដាក់​ញត្តិ​និង​ស្នាម​មេដៃ​រាប់ម៉ឺន​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ បេ​រម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើសុំ​ឲ្យ​មានការ​ពន្យារពេល​បើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​នៅវេលា​ព្រឹក​មិញ​នេះ​។​

​ក្រៅពី​រនាំង​ដែក​និង​លួស ព្រមទាំង​កងកម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​ត្រៀម​ទប់ទល់​និង​បង្ក្រាប​ទៅលើ​ក្រុម​ព្រ​ជា​ពលរដ្ឋ​ដែល​ប៉ុនប៉ង​ដាក់​ញត្តិ​ទូលថ្វាយ​ព្រះមហាក្សត្រ​នោះ គឺ​ម​ជ្ឃ​ដ្ឋា​ន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​វត្តមាន​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​អគ្គមេបញ្ជាកា​រដ្ឋា​នក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៤​ចេញមុខ​ផ្ទាល់​តែម្តង​ដើម្បី​ត្រួតពិនិត្យ​បញ្ជា​កងកម្លាំង​មាន​សមត្ថកិច្ច​។​

​ទោះជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​មាន​សភាព​តានតឹង​មួយរយៈ​ពេល​រវាង​ក្រុម​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​ប្រជាពលរដ្ឋ​រួចមក នៅវេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រសៀល សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​តំណាង​ក្រុម​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ញត្តិ​និង​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​តាមស៊ី​ក្លូ ចូល​ទីតាំង​ព្រះបរមរាជវាំង​និង​ក៏ត្រូវ​បាន​តំណាង​មន្ត្រី​ខុទ្ទកាល័យ​របស់​ព្រះមហាក្សត្រ​អញ្ជើញ​ចេញមក​ទទួល​ញត្តិ​និង​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ពី​តំណាង​ប្រជាពលរដ្ឋ​ទុក​ទូលថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ព្រះអង្គ​បាន​ព្រះរាជតម្រិះ​។​

​នៅពេល​រសៀល​នា​ថ្ងៃ​ដដែល​នេះដែរ កងកម្លាំង​សមត្ថកិច្ច​ក៏បាន​នាំគ្នា​ដក​កម្លាំង​ថយ​ចេញ​វិញ​ពី​ទីតាំង​ក្បែរ​ព្រះបរមរាជវាំង​បន្ទាប់ពី​ក្រុម​តំណាង​ប្រជាពលរដ្ឋ​ប្រគល់​ញត្តិ​ជូន​មន្ត្រី​តំណាង​ខុទ្ទកាល័យ​របស់​ព្រះមហាក្សត្រ​រួចហើយ​៕​

sk1229833265_n

733811_211691468992029_412603928_n

pp878408090_n

gg1765006140_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.