ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

ខេត្ត​បី​នៅ​ភាគ​ឦសាន​កំពុង​ទទួល​រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកទន្លេ​មេគង្គ​ខណៈ​ភ្លៀង​បន្ត​ធ្លាក់​

​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ ខេត្ត​ចំនួន​បី​នៅ​ភាគ​ឦសាន​ គឺ​ខេត្តស្ទឹងត្រែង​ ខេត្តក្រចេះ​ និង​ខេត្តកំពង់ចាម​ អាច​នឹង​ប្រឈម​ការ​ជន់​លិច​ខ្លាំង​ជាងគេ​ ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​ ខណៈ​ដែល​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ដូច​ជា​ខេត្តព្រះវិហារ​ ខេត្តរតនគិរី​ ខេត្តមណ្ឌលគិរី​ និង​ខេត្តឧត្តរមានជ័យ​ នឹង​ទទួល​រង​ដោយសារ​ជំនន់​ទឹកភ្លៀង​ ។​

​ឯកឧត្តម​ ចាន់​ យុ​ត្ថា​ នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ តាម​ការ​ព្យាករណ៍​នៅ​ស្ថានីយ៍​ខេត្តស្ទឹងត្រែង​ កម្ពស់​ទឹកនឹង​ឡើង​ដល់​២៣​ម៉ែត្រ​ ខេត្តក្រចេះ​កម្ពស់​ទឹកនឹង​ឡើង​ដល់​២៤​ម៉ែត្រ​ និង​ខេត្តកំពង់ចាម​កម្ពស់​ទឹកនឹង​ឡើង​ដល់​២៥​ម៉ែត្រ​ ដែល​ខេត្ត​ភាគ​ឦសាន​ទាំងនេះ​នឹង​អាច​ប្រឈម​ការ​ជន់​លិច​ដោយសារ​ទឹកជំនន់​ទន្លេ​មគ​ង្គ​ខ្លាំង​ជាងគេ​ ហើយ​អាជ្ញាធរ​ត្រូវ​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​ ក្នុង​ករណី​កម្ពស់​ទឹក​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ដូចនេះ​ ។​

​ទោះ​យ៉ាងណា​ ចំពោះ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​មន្ត្រី​អះអាង​បញ្ជាក់​ថា​ នឹង​មិន​មាន​ផល​ប៉ះពាល់​ និង​ការ​គំរាមកំហែង​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​ទេ​ ។​

​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​ កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ៍​ខេត្តស្ទឹងត្រែង​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ភ្លៀង​កំពុង​បន្ត​ធ្លាក់​ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​បាន​ទទួល​រង​ការ​ជន់​លិច​ដោយសារ​ទឹក​ហូរ​មក​ពី​ទន្លេស្រែពក​ ទន្លេសេសាន​ និង​ទន្លេសេកុង​ ។​ ​

សូម​បញ្ជាក់​ជូន​ថា​ តាម​ការ​ប្រកាស​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៤​ទៅ​៦​ថ្ងៃ​ខាង​មុខ​ នៅ​ខេត្តស្ទឹងត្រែង​ ខេត្តក្រចេះ​ និង​ខេត្តកំពង់ចាម​ ទឹកទន្លេ​មេគង្គ​អាច​នឹង​ហក់​ឡើង​ដល់​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ។​ លើស​ពី​នេះ​ ក្រសួង​បាន​ជូនដំណឹង​ដែរ​ថា​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ ដូច​ជា​ខេត្តរតនគិរី​ ខេត្តមណ្ឌលគិរី​ ខេត្តព្រះវិហារ​ ខេត្តឧត្តរមានជ័យ​ ខេត្តសៀមរាប​ និង​ខេត្តកំពង់ធំ​ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ៕​

18-09-2013 Builb-Bright-Steungtreng

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.