នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សម រង្ស៊ី ក្នុងឋានៈជាប្រធានគណបក្សសង្គ្រោះជាតិដែលតំណាងឲ្យប្រជាពលរដ្ឋប្រមាណ៣លាននាក់បានធ្វើលិខិតផ្លូវការថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាជ្រាបថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ មកពីគណបក្សសង្គ្រោះជាតិមិនអាចចូលរួមក្នុងសម័យប្រជុំនៃរដ្ឋសភាបានទេ ដោយមូលហេតុដូចដែលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំង៥៥រូប ទូលថ្វាយព្រះករុណាជាអម្ចាស់រួចហើយ។
ខ្លឹមសារលិខិតរបស់ប្រធានគណបក្សសង្គ្រោះជាតិ បានទូលស្នើសុំព្រះករុណាជាអម្ចាស់ ទ្រង់ព្រះមេត្តាពន្យារពេលសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ រហូតដល់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា រកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទឬបញ្ហាទាំងឡាយស្របតាមព្រះរាជតម្រិះរបស់ព្រះករុណា៕